សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួន យុវជនចំនួន០៣នាក់ ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុង័តោ)

ចែករំលែក៖

ភ្នំពេញ ៖ យុវជនចំនួន០៣នាក់ បង្ក្រាបជាក់ស្តែងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ) ត្រូវបានសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីការបង្ក្រាបជាក់ស្តែងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុ័ងតោ) កាលពីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា បានអោយដឹងថា យុវជនសង្ស័យ ទាំង០៣នាក់ មាន ឈ្មោះ កន បញ្ញា អាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ៩D ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី២- ឈ្មោះ សំអ៊ែល ម៉េងលី អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី៣ឈ្មោះ ឃាង ឆាងទ្រី អាយុ១៧ឆ្នាំ មុខរបរប្រូឡាន មានទីលំនៅផ្ទះជួល សំបុកចាប សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសំភារៈរួមមាន ៖ ១- ម៉ូតូមួយគ្រឿង ម៉ាក HONDA BEAT ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1IZ-8043។ ២- កាំបិតប៉័ងតោ ចំនួន០២ដើម។ ៣- កាំបិតកាប់ដូង ចំនួន០១ដើម។ ៤-ដាវវកែច្នៃ ចំនួន ០១ដើម។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបាននាំគ្នានៅជិះលេងម្តុំបូរីអង្គរ ចេញមកកន្លែងកើតហេតុ ក្នុងគោលបំណង ដើរលេងបានទុកកាំបិតចំនួន៤ដើមក្នុងកាតាបទុកការពារខ្លួនពេលមកដល់មុខវត្តឧត្តរ៉ាវត្តី បានជួបនឹងកម្លាំងសមត្ថកិច្ចល្បាតឃើញមានការសង្ស័យឃាត់ត្រួតពិនិត្យរកឃើញសម្ភារៈដូចខាងលើ ក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ កន្លងជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print