សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនបុរសល្មោភកាម ដែលកាន់កាំបិតបុ័ងតោ គាស់ទ្វារបន្ទប់ ចូលចាប់រំលោភប្អូនថ្លៃ និងគំរាមសម្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនបុរសល្មោភកាមដែលយកកាំបិតបុ័ងតោ គាស់ទ្វាបន្ទប់ចូលទៅរំលោភសេពសន្ទវៈលើប្អូនថ្លៃស្រី ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថា ជាអ្នកបើកបរនិងជាអង្គរក្ស លោកអភិបាលខណ្ឌ ម្នាក់ត្រូវបានចាប់ខ្លួន ខណះពេល កាន់កាំបិត ប៉័ងតោ ទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិត ចូលទៅចាប់រំលោភសេពសន្ធវះតែមិនបានសម្រេច ។ទោះបីជាយ៉ាងណា បន្ទាប់ពី មានរឿងបែបនេះ លោកអភិបាលខណ្ឌ រូបនោះក៏បានចេញលិខិតបដិសេធ ថា ជននោះ មិនមែន ជាអ្នកបើកបរនោះទេត្រូវបានបញ្ឍប់ជាយូរមកហើយ ។ កាលវេលាម៉ោងប្រមាណ១២និង៣០នាទីយប់ចូលថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២២នៅក្នុងមូលដ្ឋាន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនដែលល្មោភកាមរូបនោះ ឈ្មោះ នួន ភារះ អាយុ ៣០ឆ្នាំ ដែលគេស្គាល់ថាជាអង្គរក្សនិងជាអ្នកបើករថយន្ត អោយអភិបាលខណ្ឌ ម្នាក់ មានទីលំនៅសង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ ។ចំណែកនារីរងគ្រោះ ឈ្មោះ ស.ស.ម អាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។

តាមព័ត៌មានអោយដឹងថា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២២ជនដៃ ដល់ និងប្រពន្ធ បាននាំគ្នា ទៅលេងផ្ទះ ប្អូនស្រី ខណះពេល ដែលឪពុក ម្តាយធ្វើដំណើរទៅខេត្ត ។ នៅវេលាយប់នោះ បុរសដែល ជាបងថ្លៃ ក៏បានជួបជុំគ្នា ផឹកនៅផ្ទះនោះ ។បន្ទប់ពីផឹកស្រវឹង ក៏បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ ដោយឡែក ប្អូនថ្លៃ ស្រី ព្រមទាំងក្មួយ បានសម្រាកនៅបន្ទប់ជាន់ឡាវតឿ។ ខណះពេល ដែល ប្អូន ថ្លៃ ស្រីកំពុងតែដេកស្រាប់តែ ជនល្មោភកាម រូបនោះក៏បានលួចក្រោកទៅគាស់ទ្វារបន្ទប់ ចូលទៅចាប់រំលោភសេពសន្ធវះ តែម្តងតែពុំបានសម្រេច ។
តាមនារីរងគ្រោះបានអោយដឹងថា នៅយប់នោះ បងថ្លៃ កាន់កាំបិត ប៉័ងតោល ,កាំបិតចុងស្រួច និងស្លៀកតែខោខ្លី បានចូលទៅចាប់រំលោភសេពសន្ធវះទាំងកំរោល ហើយនាងខំរើបង្រាស់បានស្រែកហៅអោយប៉ាជួយ ហើយក្មួយស្រី ដែលបានដេកនៅបន្ទប់ក្បែរនោះ ក៏បានបើកភ្លើង ចេញមកហើយ ជននោះក៏បានរត់ទៅពួនក្នុងបន្ទប់ នោះ ។ដោយមានការភ័យក្លាច ខ្លួនបងថ្លៃសម្លាប់ ខ្លួន នឹងក្មួយ ក៏បានដឹកដៃគ្នា ចេញមកក្រៅ ហើយ បានប្រាប់បងប្អូន និងបាននាំគ្នា ចាក់សោរទ្វារផ្ទះរួចរត់ទៅប្តឹង នគរបាល មូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ឃាត់ខ្លួន បានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានឆែកឆេរ រកឃើញ កាំបិតប៉័ងតោនៅក្រោមគ្រែផងដែរ ។
តាមព័ត៌មានអោយដឹងថា កន្លងមក ជនល្មោភកាមរូបនោះ ធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេក ម្តងមកហើយកាលពីចុងឆ្នាំ ២០២១ និង ធ្លាប់ វាយ បង្ករបួសស្នាមដល់អ្នកដទៃ កាលពីថ្ងៃទី៨កញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេអស់៩ពាន់ដុល្លារ។ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ចូន ទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ កសាងសំនុំរឿងចាត់ការតាមច្បាប់ ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print