ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តអនុវត្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសនៅតាមទីតាំងសំខាន់ៗ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ និងទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​។

ជាក់ស្ដែង​ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃចន្ទ ១៤កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២​ បានចាត់ឱ្យ​ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានោះ​ កម្លាំងនគរបាលទេសចរណ៍ប្រចាំការល្បាត ពេលយប់ ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕

...

ដោយ​៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print