អគ្គនាយកស៊ីម៉ាក់​ បើកវគ្គហ្វឹហ្វឺនជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​​ បានថ្លែង​ឱ្យ​ដឹង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៤ ខែមិថុនា​​ ឆ្នាំ​២០២២នេះថា​៖​ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង លោកបានចូលរួចជាអធិបតីក្នុងពិធីបើកវគ្គហ្វឹហ្វឺនជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ដែលវគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមជាអ្នកជំនាញដោះមីន​ មកពីអង្គការដោះមីនCSHD មន្រ្តីជំនាញអង្គភាពCMAC​ និងមន្ត្រីនគរបាលផងដែរ។

សូមជម្រាបថា​ វគ្គហ្វឹកហ្វឺននេះមានរយ:ពេលចំនួន៤០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ ឆ្លៀតក្នុងឱកាសនេះ​ ក៏សូមអរគុណថ្នាក់ដឹកនាំអង្គការCSHD ដែលស្នេីសុំឱ្យអង្គភាពសុីម៉ាក់ជួយពង្រឹងសមត្ថភាពអ្នកជំនាញរបស់ខ្លួន​ ដេីម្បីបង្កេីនសុវត្ថិភាពនិងប្រសិទ្ធភាពក្នុងកិច្ចប្រតិបត្តិការរបស់ខ្លួន៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print