ម៉ូតូនិងម៉ូតូព្រលះគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូព្រលះគ្នាពេញមួយទំហឹង​កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែតលេខ៣២_៣៣ ត្រង់ចំណុចភូមិវត្តថ្មីឃុំព្រែកដំបងស្រុកមុខកំពូល ខេត្ដកណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ​ អុិន សុខគឿន​ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកជ្រៅឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាC125 ពណ៍ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1CB-2839។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម​ ធុនC125 ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1.CG.6540 បើកបរដោយឈ្មោះ សៀង ចាន់ធី ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាសខេត្តកំពង់ចាម (របួសធ្ងន់)​ មានអ្នករួមដំណើរម្នាក់ឈ្មោះ ឆាំ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់)​មានទីលំនៅភូមិជាមួយគ្នា។
ប្រភព​ដដែលបន្តថា​ នៅថ្ងៃកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1CB2839បើកបរដោយឈ្មោះ អុិន សុខគឿនភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិព្រែកជ្រៅឃុំរកាកោង២ស្រុកមុខកំពូលខេត្តកណ្ដាល (មិនពាក់មួកសុវត្តិភាពទេ)ធ្វើដំណើរពីត្បូងទៅជើង (ដោយបើកបរបញ្ច្រាសទិស) លុះមកដល់ចំណុចកើតហេតុ បានបត់ស្ដាំទៅទិសខាងកើត ស្របពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1.CG.6540 បើកបរដោយឈ្មោះសៀង ចាន់ធីភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិវ៉ារិនឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាម (មានពាក់មួកសុវត្តិភាព)ដោយមានរួមដំណើរម្នាក់ឈ្មោះឆាំ វុទ្ធី ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិជាមួយគ្នា (មិនពាក់មួកសុវត្តិភាព)
ដែលធ្វើដំណើរពីជើង ទៅត្បូង ហើយបានមកបុកម៉ូតូដែលបត់ស្ដាំឆ្លងផ្លូវពីលិចទៅកើត ខាងលើបណ្ដាលអោយស្លាប់ដល់អ្នកបើកបរម៉ូតូឆ្លងផ្លូវឈ្មោះអុិន សុខគឿន​ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះសៀង ចាន់ធី ព្រមទាំងអ្នករួមដំណើរ ឈ្មោះឆាំ វុទ្ធី ហើយបានបញ្ចូនទៅព្យាបាលនៅពេទ្យបង្អែករកាកោង១។
ក្រោយពីទទួលបានពត៌មានកំលាំងប៉ុស្តិព្រែកដំបងនិងកំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុហើយបានពិនិត្យកន្លែងកើតហេតុនិងវាស់វែង រួចហើយបានយកម៉ូតូ ទាំង២មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ចំណែកសពជំនាញបានធ្វើកំណត់ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋាន ដោយអ្នកបើកបរម៉ូតូC125ពាក់ផ្លាកលេខភ្នំពេញ1CB2839 បើកបរបញ្ច្រាសទិសហើយបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ថ ។ចំណែកម៉ូតូC125ពាក់ផ្លាកលេខភ្នំពេញ1CG6540 បើកបរលឿន ហើយបានមកបុកម៉ូតូដែលបត់ស្ដាំហើយឆ្លងផ្លូវ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print