ភ្នំពេញ : នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីលួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនេីបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លេីជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន។
យោងតាមកាមេរ៉ាសុវត្ថិភាព និងបេីកការសេីបសង្កេតបមឋ រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:២៥នាទី បានចំនួន០២នាក់ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដេីម្បីយកមកធ្វេីការសាកសួរ។
សំភារៈចាប់យករួមមាន :
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515
-ទូរសព្ទចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និងម៉ាកVIVO ពណ៌ផ្កាឈូក
-កូនកាំបិតស្នៀតចំនួន០២
-តួឡឺវិស ចំនួន០១
-សោរកាច់ អក្សរT ចំនួន០៣ (ទុកសម្រាប់កាច់សោរទ្វាររថយន្ត
-សោរចិញ្ជៀន លេខ៨-៩ ចំនួន០២
-មេដែកចំនួន០១។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ : សិលា