ស្វិសត្រូវ បិទដែនអាកាសទាំងស្រុង ដោយសារបញ្ហាបច្ចេកទេស ក្នុងការគ្រប់គ្រងដែនអាកាស

ចែករំលែក៖

តាមការប្រកាសរបស់ Skyguide បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារបញ្ហាបច្ចេកទេស កើតឡើងលើប្រព័ន្ធគ្រប់គ្រងដែនអាកាស ប្រទេសស្វុីស ពេលនេះត្រូវបិទទ្វារបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។

នៅថ្ងៃទី១៥ខែមិថុនា ក្រុមហ៊ុន Skyguide ដែលមានឯកទេសផ្គត់ផ្គង់សេវាកម្មដែនអាកាសនៅក្នុងប្រទេសស្វុីសបានប្រកាសពីបញ្ហាបច្ចេកទេសគ្រប់គ្រងការហោះហើរ នៅអាកាសយានដ្ឋានជាច្រើន មិនអាចឱ្យយន្តហោះចុះចត ឬហោះហើរបានឡើយ។ ការបិទដែនអាកាសនេះគឺរហូតដល់មានសេចក្តីប្រកាសឱ្យបើកឡើងវិញ ។
អ្នកនាំពាក្យអាកាសយានដ្ឋាន Zurich បានប្រកាសឱ្យដឹងថា ជើងហោះហើរនៅក្នុងអាកាសយានដ្ឋាននេះមិនអាចហោះហើរឬចុះចតបានឡើយ។ ជាមួយគ្នានេះដែរ អាកាសយានដ្ឋានទីក្រុងហ្សឺណែវ ក៏ត្រូវបានបិទដែរ ដោយសារតែបញ្ហាបច្ចេកទេសក្នុងទីបញ្ជាការ ហោះហើរ៕ ដោយធីរីណា

...

រូបថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print