ភ្នំពេញ៖ សមត្ថកិច្ចនិងអាជ្ញាធរបានចុះទៅពិនិត្យមើលសាកសពបន្ទាប់ពីទទួលព័ត៌មានថា ជនជាតិបរទេសមួយរូបត្រូវបានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ចាន់ណាវី នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
លោក ងឿន សម្បត្តិ ប្រធានភូមិចុងថ្នល់ខាងលិចបានឲ្យដឹងថា ជនជាតិបរទេសដែលស្លាប់នោះឈ្មោះPosh Vilmos Istvan ជាជនជាតិហុងគ្រី អាយុ៦៨ឆ្នាំ បានមកស្នាកនៅផ្ទះសំណាក់ខាងលើដែលស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកប្រធានភូមិបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខណ្ឌនិងខាងជំនាញកោសល្យវិច្ច័យកំពុងចុះពិនិត្យ៕
...
ដោយ៖ តុងសីហា