ក្បួនទម្រង់ការ(អាពាហ៍ពិពាហ៍)(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
ឃ).គ្រឿងបណ្តាការស្លាកន្សែង ត្រូវបង្គាប់ដូច្នេះ:
១.ស្លា ១០៥ ដៃ
២.ម្លូ ១០៥ ត្របក
៣.ថ្នាំ ១ ដម្លឹង
៤.ស្លាជ្វា ៥ ដុំ
៥.កំបោរ កន្លះ តុម្ព
៦.អង្ករខ្សាយ ១ កញ្ជើ
៧.អង្ករដំណើប ១ កន្តាំង
៨.ផ្លែឈើកំរៀម ៥ តោក(ក្នុង១តោក២ផ្លូន៥ដំបរ)
៩.ស្រាចំណាយ ២ ពួច
១០.ស្រាពពុះ ១ សឹក
១១.ត្រីស្រស់ ១ ពុន
១២.មាន់ ៤ រាយ
១៣.ទា ២ រាយ
១៤.បន្លែ ១ កញ្រែ្ជង( រួម៥មុខ)
១៥.បាយសម្ល ៥ ថាស
បាយសម្ល 5 ថាសនោះសម្រាប់សែនព្រេនដូនតា ហើយជូនឱ្យមេបាពិសា តែរបៀបសែនព្រេនដូនតាក្នុងសម័យនេះ ឃើញច្រើនតែបង្គាប់ឲ្យមានចម្អាបពីថាស ថាសមាន់ស្ងោរមួយគូសាច់ជ្រូកមួយភ្លៅ ។
ង).គ្រឿងបណ្តាការស្លាដក់ ត្រូវបង្គាប់ដូច្នេះ :
១.ស្លា ៥ ដៃ
២.ម្លូ ៥ ត្របក
៣.ថ្នាំ ៣ ដុំ
៤.ស្លាជ្វា ២ ដុំ
៥.ស្រា ២ កំប៉ុក
៦.ទៀន ១ គូ
៧.ប្រាក់ ១ ស្លឹង(តម្រាខ្លះថាប្រាក់១បាត)
គ្រឿងស្លាដក់នេះឲ្យវេចនឹងកន្សែងបញ្ចពណ៌តម្កល់លើរងមួយ។
ច).រណ្តាប់ស្លាព្រះពរ ដូច្នេះ:
១.ស្លា ៣ ដៃ
២.ម្លូ ៥ ត្របក
៣.ថ្នាំ ៣ ដុំ
៤.ស្លាជ្វា ២ ដុំ
៥.ទៀន ១ គូ
៦.ផ្កា ៣ ទង
ឆ).រណ្តាប់ស្លាជ័យ ដូច្នេះ
១.ស្លា ១០០ (តម្រាខ្លះថាស្លា៥ដៃ)
២.ម្លូ ១០០ ត្របក
៣.ថ្នាំ ៥ ដុំ
៤.ស្លាជ្វា ៣ ដុំ
៥.ទៀន ១ គូ
៦.ប្រាក់ ១បាត(តម្រាខ្លះថា ប្រាក់៣ ស្លឹង)
ជ).រណ្តាប់ប្រសព្វមុខការធំ ដូច្នេះ
១.ស្លា ៣ ដៃ
២.ម្លូ ៥ ត្របក
៣.ថ្នាំ ៣ ដុំ
៤.ស្លាជ្វា ៣ ដុំ
៥.ទៀន ១ គូ
៦.ប្រាក់ ៥បាត(តម្រាខ្លះថា ប្រាក់៥ ស្លឹង)
ឈ).រណ្តាប់ប្រសព្វមុខការកំណត់ដូច្នេះ
១.ស្លា ២ ដៃ
២.ម្លូ ៤ ត្របក
៣.ថ្នាំ ២ ដុំ
៤.ស្លាជ្វា ២ ដុំ
៥.ទៀន ១ គូ
៦.ប្រាក់ ២ បាត២ស្លឹង(តម្រាខ្លះថា ប្រាក់៣ ស្លឹង)
ញ).រណ្តាប់ប្រសព្វមុខគោះថង់រងដូច្នេះ
១.ស្លា ៣ ដៃ
២.ម្លូ ៣ ត្របក
៣.ថ្នាំ ១ ដុំ
៤.ស្លាជ្វា ១ ដុំ
៥.ទៀន ១ គូ
៦.ប្រាក់ ១ ស្លឹង
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print