ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សរបួស ០៣នាក់ (រងបួសធ្ងន់ម្នាក់និងរងរបួសស្រាល ០២នាក់),ខូចខាតម៉ូតូ ០២គ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន÷ ម៉ោង ១១និង២០នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូ និងម៉ូតូ) នៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួស ០៣នាក់ (ធ្ងន់ ០១នាក់និងស្រាល ០២នាក់), ខូចខាតម៉ូតូ ០២គ្រឿង :

បើតាមសមត្តកិច្ចនគរបាលចរាចរណ៍
នៃអធិការក្រុងបានឲ្យដឹងថា÷ភាគីទី១ឈ្មោះ រស់ កេីន ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរកសិករ (របួសធ្ងន់បាក់ភ្លៅខាងឆ្វេង) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន 1C-4541 ។ និងអ្នករួមដំណើរឈ្មោះ ឈូយ អុីកា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។
-ភាគីទី២ឈ្មោះ ឈុន ឆេងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ប៉ៃលិន 1C-9485 ។

សមត្តកិច្ចនគរបាលជំនាញចរាចរណ៍
ក្រុងបានបន្តថា÷បណ្តាលមកពីកត្តាមនុស្ស (ភាគីទី១បើកបរក្នុងល្បឿនលឿន និងបត់ដោយខ្វះការប្រុងប្រយ័ត្ន) ។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន.ក្រុងប៉ៃលិន ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print