បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅកាន់តុលាការ ពាក់ព័ន្ធករណីឃាតកម្ម វាយគប់បង្កឲ្យមនុស្សស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនជនសង្ស័យ៣នាក់ដែល វាយគប់បង្កឲ្យមនុស្សស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ខណៈព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា សំណុំរឿងខាងលេី​ ត្រូវបានតំណាងអយ្យការបេីកការស៊េីបសួរ​រួចរាល់ហេីយ​ពីបទ​ ឃាតកម្ម​ និងបទ​ សមគំនិតក្នុងអំពេីឃាតកម្ម​ តាមមាត្រា​ ២៩​ និងមាត្រា​ ១៩៩​ នៃក្រមព្រហ្មទណ្ឌ​​។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០១ និង១០នាទី រំលងអាធ្រាត្រអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីឃាតកម្ម (វាយ-គប់បង្កឲ្យមនុស្សស្លាប់) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២និង ០០នាទី នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់ ជិះម៉ូតូ០១គ្រឿង ។

សមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យ ០៣នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) , ២-ឈ្មោះ ពិន បូរី (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ អូន ដារ៉ា (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យ ស្លាប់ជនរងគ្រោះ ៖ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសមៈ ។

សម្ភារៈបន្សល់ទុកកន្លែងកើតហេតុ មានដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបើកការស៊ើបសួរនៅឡើយ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print