នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្នើចិនលុបទណ្ឌកម្មដើម្បីធ្វើឱ្យប្រសើរឡើងទំនាក់ទំនងប្រទេសទាំងពីរ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានលើកឡើងថា ចិនចាំបាច់ត្រូវតែលុបការដាក់ទណ្ឌកម្មទាំងឡាយ ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ។

ទំនាក់ទំនងរវាងអូស្ត្រាលីនឹងចិន ប្រឈមមុខតានតឹងដាក់គ្នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទីក្រុងប៉េកាំងគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អូស្ត្រាលី ហើយក៏ជាអតិថិជនទិញទំនិញដែកពីអូស្ត្រាលី ធំបំផុតផងដែរ។

ការប្រឈមមុខតានតឹងទាំងនយោបាយនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឱ្យអូស្ត្រាលីប្រឈមផលវិបាកយ៉ាងខ្លាំងខណៈដែលចិនអនុម័តដាក់ទណ្ឌកម្ម ហាមទិញទំនិញពីប្រទេសអូស្ត្រាលី។
កន្លងមកទីក្រុងប៉េកាំង បានបង្ហាញបញ្ជីមាន១៤ចំណុចដែលទីក្រុងប៉េកាំងមិនពេញចិត្តលើរដ្ឋាភិបាលអូស្ត្រាលី ក្នុងនោះមានការស្នើឱ្យស្រាវជ្រាវពីប្រភពកូវិដ-១៩ ការហាមប្រាមបណ្តាញទូរគមនាគមន៍ ហួវៃ …៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print