លោក ផៃ ប៊ុនឈឿន​ បន្តផ្សព្វផ្សាយអំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន នៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ បន្ទាប់ពីខេត្តពោធិ៍សាត់ លោក ផៃ​ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ​ បានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងផែនការសកម្មភាព ក្របខណ្ឌពេលវេលាសម្រាប់អនុវត្តចលនាប្រឡងប្រណាំង ឆ្នាំ២០២២ និងណែនាំអំពីរបៀបបំពេញឯកសារ និងលក្ខខណ្ឌតម្រូវ ដើម្បីចូលរួមឲ្យបានទាន់ពេលវេលា ដល់គ្រប់អង្គភាពមន្ទីរបរិស្ថាន តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តប៉ៃលិន។

ជាមួយគ្នានេះ លោក ផៃ ប៊ុនឈឿន និងប្រតិភូ បានផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងរដ្ឋបាលទំនើប ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការអភិរក្សជីវចម្រុះក្នុងខេត្ត ការអភិវឌ្ឍដោយនិរន្តរភាព ការគាំទ្រដល់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាឲនសុវត្ថិភាព ព្រមទាំងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អ។

នៅឱកាសនោះដែរ លោករដ្ឋលេខាធិការ​ ក៏បានពិនិត្យ អាគារ បន្ទប់ការិយាល័យធ្វើការនៃមន្ទីរបរិស្ថានខេត្ត ដែលបច្ចុប្បន្នកំពុងធ្វើការជួសជុល និងកែលម្អសោភ័ណភាព៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print