អុីស្រាអែលសង្ឃឹមថា អាមេរិកនឹងជួយឱ្យទំនាក់ទំនងជាមួយប្រទេសអារ៉ាប់កាន់តែប្រសើរឡើង

ចែករំលែក៖

អាមេរិកបានជួយដល់ទំនាក់ទំនងរវាងប្រទេស អុីស្រាអែល នឹងប្រទេសមួយចំនួននៅក្នុងពិភពអារ៉ាប់កាន់តែប្រសើរឡើង ហើយអុីស្រាអែលចង់ឱ្យអាមេរិក បន្តជួយបង្កើនទំនាក់ទំនងកាន់តែប្រសើរថែមទៀតជាមួយប្រទេសអារ៉ាប់។

សារព័ត៌មាន Aljazeera នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល Yair Lapid កាលពីថ្ងៃទី១៥ខែមិថុនា បាននិយាយថា ប្រទេសលោកមានក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មកកាន់តំបន់មជ្ឈិមបូព៌ា នឹងអាចជួយធ្វើឱ្យទំនាក់ទំនងរបស់អ៉ីស្រាអែល ជាមួយអារ៉ាប៊ីសាអ៊ូ ឌីតមានភាពល្អប្រសើរឡើង។
លោក Lapid បានលើកឡើងយ៉ាងដូច្នេះថា «ការណ៍ពិតដែលលោកប្រធានាធិបតីអាមេរិក នឹងធ្វើដំណើរចេញពីទីនេះផ្ទាល់ទៅកាន់អារ៉ាប៊ីសាអ៊ូ ឌីតប្រហែលចង់រំលេចពីតំណភ្ជាប់រវាងដំណើរទស្សនកិច្ចនោះ និងសមត្ថភាពធ្វើឱ្យទំនាក់ទំនងប្រសើរឡើងជាងមុន»។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សេតវិមានបានទទួលស្គាល់ជាផ្លូវការថា លោក បៃឌិន នឹងមកបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ជាលើកដំបូង។ លោកនឹងធ្វើដំណើរមកកាន់អ៉ីស្រាអែល ព្រមទាំងតំបន់ វែសប៊ែង (West Bank) ហើយបន្ទាប់មកទៀតគឺទៅកាន់អារ៉ាប៊ីសាអ៊ូ ឌីត។
ជាយូរណាស់មកហើយ បណ្តាមេដឹកនាំអ៉ីស្រាអែលបាននិយាយថា ពួកគេចង់ធ្វើឱ្យប្រសើរឡើងនូវ ទំនាក់ទំនងជាមួយក្រុមប្រទេសអារ៉ាប់ ដែលបានទទូចឱ្យអ៉ីស្រាអែលបញ្ចប់ការត្រួតត្រាទាំងស្រុងរបស់ខ្លួននៅលើទឹកដីរបស់ប៉ាឡេស្ទីន។ កន្លងមកនេះ ប្រទេសបារ៉ែន ស៊ូដង់ ម៉ារ៉ុក និងអេមីរ៉ាត់អារ៉ាប់រួម បានបង្កើតទំនាក់ទំនងការទូតផ្លូវការរួចរាល់ហើយជាមួយអ៉ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀង អាប្រាហាំ (Abraham) ដែលជំរុញដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ អ៉ីស្រាអែលនិងអារ៉ាប៊ីសាអ៊ូ ឌីត មិនមានទំនាក់ទំនងការទូតជាមួយគ្នាទេ៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print