គោលជំហររបស់អ៊ុយក្រែនធ្វើឱ្យលោកខាងលិចខកចិត្ត

ចែករំលែក៖

ក្នុងពេលដែលប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកផងដែរបានបញ្ជាក់ថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបញ្ចប់បានតាមរយៈកិច្ចចរចា។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រកាសថានឹងតស៊ូដល់ទីបញ្ចប់ដើម្បីទទួលបានជ័យជម្នះ។

ក្នុងពេលនេះដែរអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងកាត់ទឹកដីដើម្បីព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ ការកាត់ទឹកដីដើម្បីដោះដូរសន្តិភាពឬអត់ គឺអាស្រ័យលើអ៊ុយក្រែន។
ជាមួយគ្នានេះដែរប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា មានតែអ៊ុយក្រែនប៉ុណ្ណោះដែលមានសិទ្ធិសម្រេចថាតើត្រូវឬមិនត្រូវ ទទួលយកសម្បទានណាមួយពាក់ព័ន្ធនឹងទឹកដីជាមួយរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាមសព្វថ្ងៃ។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 ក្នុងអំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុង កៀវ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី។ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើសម្បទានបែបណា ក្នុងនោះរួមមានទាំងបញ្ហាទឹកដីដែល អ៊ុយក្រែនគួរតែទទួលយក លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «បញ្ហាទឹកដី គឺអ៊ុយក្រែនខ្លួនឯងជាអ្នកសម្រេចចិត្ត ហើយខ្ញុំគិតថាភារកិច្ចរបស់យើងក្នុងការការពារតម្លៃរបស់យើង ច្បាប់អន្តរជាតិ រួមទាំងគាំទ្រអ៊ុយក្រែនផងដែរ»។
លោក ម៉ាក្រុង រួមជាមួយមេដឹកនាំអាល្លឺម៉ង់ និងអ៉ីតាលី បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបង្ហាញពីសាមគ្គីភាព និងការគាំទ្រចំពោះអ៊ុយក្រែន ដែលកន្លងមកមេដឹកនាំអ៊ុយក្រែនធ្លាប់រិះគន់មេដឹកនាំអឺរ៉ុបទាំង៣ថាមានជំហរទន់ខ្សោយពេក។ យ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំអឺរ៉ុបទាំង៣ បានផ្ដល់ក្តីសង្ឃឹមចំពោះសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន និងបានសន្យាផ្ដល់អាវុធបន្ថែម ដើម្បីទប់ទល់ជាមួយរុស្ស៉ីផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានលើកឡើងម្ដងហើយម្ដងទៀតថា ប្រទេសរបស់លោកនឹងមិនផ្ដល់សម្បទានណាមួយពាក់ព័ន្ធនឹងទឹកដីឱ្យរុស្ស៉ីជាដាច់ខាត៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print