មេឆ្នោតវៀតណាមឈ្មោះ​ យាយ ណារិន្ទ កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​ខេត្ត​កំពង់ចាម​ ខណៈ​មានព្រះ​រាជអាជ្ញា​រងខេត្តម្នាក់នៅពីក្រោយ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ យោង​តាមប្រភពព័ត៌មានពី​ប្រជាពលរដ្ឋ​ដែលប្រកបរបរកត់ឆ្នោតខុសច្បាប់មួយចំនួននៅខេត្តកំពង់ចាម​បានបង្ហេីបប្រាប់អង្គភាពកាសែតនគរវត្ត​ និងនគរដ្រេហ្គន​នៅព្រឹកថ្ងៃសុក្រទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ បច្ចុប្បន្ន​នេះ​មានក្រុមមេឆ្នោតវៀតណាមដ៏ល្បីឈ្មោះ​ម្នាក់​ហៅយាយណារិន្ទ ដែលមានវេបសាយឆ្នោតផ្ទាល់ខ្លួនយីហោ”​minhngoc0.com”​ កំពុង​ធ្វើ​ព្យុះ​ធ្វើភ្លៀង​ក្នុង​ខេត្ត​កំពង់ចាម​ ខណៈ​ដែលក្រុម​មេឆ្នោតទាំងនោះ​បានដេីរ​គំរាមកំហែង​ដល់កូន​កញ្ច្រែង​កត់​ឆ្នោត​ នៅតាមភូមិ​ ឃុំ​ ស្រុក​ទាំង​អស់ក្នុងមូលដ្ឋានខេត្តកំពង់ចាម​មកឱ្យកត់ឆ្នោតរបស់ខ្លួនវិញ។ រហូតដល់មានពាក្យដែលអាចជឿទុកចិត្តនិយាយថា បេីមិនដូច្នេះទេ​ មេឆ្នោតយាយ​ ណារិន នឹង​បញ្ជា​ឱ្យ​សមត្ថកិច្ច​​កងរាជអាវុធហត្ថ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃទី​បញ្ជាការ​កងរាជអាវុធហត្ថមូលដ្ឋានខេត្តកំពង់ចាម​ និងលោក​សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម​ ចុះចាប់ទីតាំងកត់ឆ្នោតណាដែលមិនព្រមកត់ឱ្យ។ បើដូច្នោះមែន ហាក់ដូចរដ្ឋបាលដែនដី គ្មានច្បាប់ ?

   ប្រភពដដែលបន្តថា​ ហេតុដែលមេឆ្នោតយាយ​ ណារិន្ទ​ ហ៊ាន​ធ្វើ​បែប​នេះ​គឺដោយ​សារ​តែមានលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម​នៅពីក្រោយ​ខ្នង​ និងធ្លាប់ហៅក្រុមកូន​កញ្ច្រែង​កត់​ឆ្នោត​ជាច្រើន​មកជួប​ដេីម្បី​បញ្ចុះបញ្ចូល​មកកត់ឱ្យយាយណារិន្ទ​វិញ​ ដោយ​បានគំរាមថា​ ប្រសិនបើ​ម្ចាស់​ទីតាំង​ទាំង​អស់​មិន​ព្រម​កត់​ឱ្យយាយណារិន្ទទេនោះ​ នឹងចុះបង្រ្កាបទាំងអស់។ ប៉ុន្តែធាតុពិត អង្គភាពយើងរង់ចាំការបកស្រាយ គ្រប់ម៉ោងធ្វើការ។ 

    ជាក់ស្ដែង​យោង​តាម​រយៈ​រូបភាព​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាពមួយ​ កាលពីពេលថ្មីៗនេះ​​បានបង្ហាញមុខមនុស្សមួយក្រុម​ ដែលជាកូនចៅជំនិតរបស់មេឆ្នោតយាយ​ ណារិន្ទ​ បាននាំគ្នាចុះទៅអុកឡុកអ្នកកត់ឆ្នោតផ្សេងៗ​ដេីម្បី​បញ្ចុះបញ្ចូល​មកកត់ឆ្នោតឱ្យពួកគេវិញ​ផងដែរ។ 

   សូមជម្រាបថា​ កាលពីវេលាម៉ោង​ ៤រសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២ម្សិលមិញនេះ​​ កងរាជអាវុធហត្ថ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃទី​បញ្ជាការ​កងរាជអាវុធហត្ថមូលដ្ឋានខេត្តកំពង់ចាម​ បានបេីកប្រតិបត្តិការចុះបង្រ្កាបទីតាំងកត់ឆ្នោតមួយកន្លែងស្ថិតនៅចំណុចភូមិទំព្រង​ ឃុំត្រប់​ ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ ដោយឃាត់ខ្លួនស្រ្តីម្នាក់ជាអ្នកកត់ឆ្នោតឈ្មោះ​ ចែពៅ​ អាយុប្រហែល៥០ឆ្នាំ​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ ប៉ុន្តែ​ក្រោយ​ប​ង្រ្កាប​និងឃាត់ខ្លួន​ស្រ្ដី​ជាអ្នកកត់ឆ្នោត​រួច ពេលនោះ​មានអ្នកជិតខាងរត់ទៅប្រាប់ម្តាយស្រ្តីជនសង្ស័យ​ដែលមានវ័យ៨៧ឆ្នាំ​ រស់នៅក្បែរកន្លែងកេីតហេតុ មានការ​ភិតភ័យរហូតធ្វេីឱ្យ​គាត់គាំងបេះដូងស្លាប់ផងដែរ។ 

    ជុំវិញករណីចោទប្រកាន់លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម​ថាជាអ្នកនៅពីក្រោយខ្នងមេកត់ឆ្នោតឈ្មោះ​ យាយរិន្ទនេះ លោកក៏បានថ្លែងឱ្យដឹងតាមរយៈទូរស័ព្ទនៅរសៀលថ្ងៃសុក្រទី១៧​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ “ក្នុងនាមលោកជាព្រះ​រាជអាជ្ញា​ដែលគេចោទថាជាអ្នកទាក់ទាញក្រុមអ្នកកត់ឆ្នោតមួយចំនួនមកកត់ឆ្នោតឱ្យឈ្មោះ​ យាយរិន្ទ​ នោះ​ គឺមិនពិតប្រាកដទេ​ ព្រោះគាត់ជាព្រះរាជអាជ្ញាគឺជាអ្នកអនុវត្តច្បាប់​ក្នុងការបង្រ្កាបរាល់បទល្មេីស​ ជាក់ស្ដែងប្រសិនបេីមន្រ្តីនគរបាលយុត្តិធម៌មានដូចជា៖​ មន្រ្តីនគរបាល,​មន្រ្តី​កងរាជអាវុធហត្ថខេត្ត​ ឬ​គណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​ ស្នេីសុំមកស្ថាប័នរបស់លោក​ គឺលោកធ្វេីការបង្រ្កាបទាំងអស់​។

   ដោយឡែក​មេឆ្នោតឈ្មោះ​ ណារិន្ទ​ ហៅយាយរិន្ទ​ ដែលគេអះអាងថាជាមេឆ្នោតវៀតណាមខុសច្បាប់​ដ៏ល្បីឈ្មោះ​នៅខេត្ត​កំពង់​ចាម​ អង្គភាព​យេីង​មិនមានលេខទូរស័ព្ទ​ដេីម្បី​ទំនាក់ទំនង​នោះទេ​៕ដោយ​៖អរុណ​រះ

...

IMG_8010

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print