អេហ្ស៊ីបបណ្តេញអ្នកចាត់ការទូទៅលោក Galal បន្ទាប់ពីដឹកនាំបាន៣ប្រកួត

ចែករំលែក៖

យោងតាមសារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីបបានបណ្តេញអ្នកចាត់ការទូទៅលោកEhab Galal បន្ទាប់ពីដឹកនាំបាន៣ប្រកួត។

បុរសវ័យ៥៤ឆ្នាំរូបនេះត្រូវបានដឹកនាំក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីខែមេសាបន្ទាប់ពីបុរសសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz បានចាកចេញដោយសារតែការខកខានរបស់ក្រុមមិនអាចទទួលបានការប្រកួត World Cup នៅប្រទេសកាតា។លោក Galal បានចាប់ផ្តើមជាមួយនឹងជ័យជម្នះ ១-០ លើហ្គីណេក្នុងការប្រកួតជម្រុះ Africa Cup of Nations មុនពេលក្រុមរបស់គាត់បានចាញ់អេត្យូពី ២-០។ ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​គឺ​ចាញ់​ក្រុម​កូរ៉េ​ខាង​ត្បូង​ក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ថ្ងៃ​អង្គារ។

សមាគម​បាល់ទាត់ប្រទេសអេហ្ស៊ីប​បាន​និយាយ​ថា ​ឥឡូវ​នឹង​ស្វែង​រក​គ្រូ​បង្វឹក​បរទេស​មក​ដឹកនាំ​ក្រុមបន្ត ខណៈសមាគមមិនទាន់បញ្ចេញឈ្មោះ ឬទាក់ទងគ្រូបង្វឹកណាម្នាក់នៅឡើយទេនៅសប្តាហ៍នេះ ៕ (រូបភាព ៖Reuters/CNA )

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print