អន្តរជាតិ៖ ទេសាភិបាលថ្មីនៃធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានទទូចថា៖ ទុក្ខវេទនា និងការឈឺចាប់នាពេលបច្ចុប្បន្នដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឯករាជ្យភាពអាចត្រូវបានជៀសវាង ប្រសិនបើ IMF ត្រូវបានខិតជិតកាលពីមួយឆ្នាំមុន។ នេះបេីយោងតាមប្រភពព័ត៌មានពីការចេញផ្សាយរបស់សារព័ត៌មានRT នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែមិថុនា ឆ្នាំ២០២២។
«នេះមិនមែនជាអ្វីដែលអាចត្រូវបានដោះស្រាយក្នុងរយៈពេលពីរខែនោះទេ។ វានឹងកាន់តែអាក្រក់ទៅៗ មុនពេលវាប្រសើរឡើង។» នេះបេីតាមការបញ្ជាក់ពីលោក P Nandalal Weerasinghe បានប្រាប់ BBC ។
សូមជម្រាបថា តំណាង IMF គ្រោងនឹងទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះដែលជាផ្នែកមួយនៃទឹកប្រាក់ចំនួន 5 ពាន់លានដុល្លារដែលរដ្ឋាភិបាលនិយាយថាវាត្រូវការនៅឆ្នាំនេះដើម្បីរស់រានមានជីវិត៕ដោយ៖ស តារា
រូបភាព៖ RT