ខេត្តរតនគិរី÷ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនៈគីរីកាលពីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ដោយសារតែជននេះបានលួចគ្រឿងម៉ាស៊ីនរថយន្តទុកនៅមុខផ្ទះ។
គួរបញ្ជាក់ថា កម្លាំងអធិការក្រុងបានលុងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមាន ស្ថានទម្ងន់ (លួចគ្រឿងម៉ាសុីនរថយន្ត) កាលពីវេលាម៉ោង៣និង៣០ទាបភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិឡាប៉ូ សង្កាត់ យក្សឡោម។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍ពីនគរបាលក្រុងបានលុង បានឲ្យដឹងថា ជជនសង្ស័យឈ្មោះ ថាម យ៉ាងថាន់ ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញអេតចាយ មានទីលំនៅសព្វថ្ងៃភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍យក្សឡោមបានទទួលពាក្យបណ្តឹងរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីលួចគ្រឿងរថយន្តនៅផ្ទះរបស់គាត់។ ក្រោយពីទទួលបានព័ត៌មានរួចមក កម្លាំងសមត្ថកិច្ចបានចុះទៅដល់កកន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានអត្តសញ្ញាណដូចខាងលើយកមកអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីធ្វើការសាកសួរបំភ្លឺ និងបន្តនីតិវិធី។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដកហូតសម្ភាររួមមាន៖
– ម៉ូតូម៉ាក វេវ ឆ្លាម ពណ៌.ស គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក១គ្រឿង
– ប្រអប់លេខរថយន្តចំនួន១
– ពូថៅមួយ និងសម្ភារកូនសោរមួយចំនួនទៀត។
ជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង បានឃាត់នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីស្រាវជ្រាវ និងបានបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕