បុរសម្នាក់បេីករថយន្ត​ CAMRY LE បុកប្រអប់បញ្ជាភ្លេីង បណ្ដាលឱ្យរងការខូចខាត​ និងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីករថយន្ត​ CAMRY LE បួងចង្កូតបត់ជ្រុលទៅបុក ប្រអប់បញ្ជាភ្លេីងបណ្ដាលឱ្យរងការខូចខាត​ និងបុរសម្នាក់ដែលជាអ្នករួមដំណេីររងរបួសបែកក្បាល។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ៤៦៦កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។
រថយន្តបង្កហេតុម៉ាកកាមរី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AZ-8092 បេីកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនកើតហេតុគេបានឃេីញរថយន្តបង្កហេតុធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បួងចង្កូតបត់ទៅតាមបណ្តោយផ្លូវលេខ៤៦៦ក៏ជ្រុលទៅបុកប្រអប់ភ្លេីងរងការខូចខាតនិងធ្វេីឱ្យបុរសម្នាក់ដែលជាអ្នករួមដំណេីររងរបួសបែកក្បាលផងដែរ​ ហើយភ្លាមៗនោះអ្នកបើករថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេគឺព្យាយាម
បេីករត់ តែត្រូវកម្លាំងកងរាជអាវុធហត្ថដេញឃាត់បាន។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print