អាមេរិក អំពាវនាវឲ្យបង្កើនថាមពលប្រេងឧស្ម័នហ្គាសនៅទូទាំងពិភពលោក

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន បានអំពាវនាវដល់បណ្តាប្រទេសផលិតប្រេង និងហ្គាស ក្នុងនោះមានប្រទេសស្ថិតនៅក្នុងអង្គការ OPEC បង្កើនការផលិតប្រេងដើម្បីទប់ស្កាត់តម្លៃថាមពលឡើងថ្លៃ។

មានប្រសាសន៍នៅក្នុងកម្មវិធី Union របស់បណ្តាញព័ត៌មាន CNN នៅថ្ងៃទី១៩ខែមិថុនាថា រដ្ឋមន្ត្រីថាមពលអាមេរិក លោកស្រី Jennifer Granholm បានលើកឡើងថា ប្រធានាធិបតីបៃឌិនបានអំពាវនាវដល់ក្រុមប្រទេសផលិតប្រេងនៅលើពិភពលោករួមទាំង OPEC បង្កើនទិន្នផលប្រេង ។
តាមគម្រោងប្រធានាធិបតីបៃឌិន នឹងជួបដោយផ្ទាល់ជាមួយរជ្ជទាយាទនៃប្រទេសអារ៉ាប៊ី សាអូ៊ឌីត Mohammed bin Salman ដើម្បីពិភាក្សាស្តីពីបញ្ហាថាមពល ។ ទន្ទឹមនឹងនោះ លោកស្រី Jennifer Granholm ក៏មានគម្រោងជួបពិភាក្សាជាមួយក្រុមហ៊ុនប្រេងធំៗនៅសប្តាហ៍ក្រោយស្តីពីបញ្ហាបង្កើនទិន្នផលប្រេង។
តម្លៃថាមពលនៅលើពិភពលោក ឡើងថ្លៃជាបន្តបន្ទាប់ ហើយប្រឈមនិងកង្វះប្រេងយ៉ាងខ្លាំង ពិសេសនៅក្នុងតំបន់អឺរ៉ុប ក្នុងពេលដែលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសមួយចំនួនដែលមិនព្រមទូទាត់តម្លៃប្រេងតាមប្រាក់រុស្ស៊ី ៕ ដោយធីរីណា

...

រូបថត​ :​AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print