រន្ទះបាញ់ត្រូវកុមារា២នាក់បណ្តាលឱ្យស្លាប់ពេលកំពុងភ្ជួរស្រែនៅស្រុកស្រែអំបិល

ចែករំលែក៖

ខេត្តកោះកុង ៖ គួរឲ្យសង្វេគនិងតក់ស្លុតបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះក្នុងករណីឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ដែលកើតឡើងបណ្តាលឱ្យប្រជាពលរដ្ឋចំនួន២នាក់ស្លាប់​កាលពីថ្ងៃអាទិត្យទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីរសៀល ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះទី១-ឈ្មោះ បូ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២-ឈ្មោះ រតនៈភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលើ ។
យោងតាមការបំភ្លីរបស់ម្តាយសពបានបញ្ជាក់ថា កូននិងក្មួយបានទៅជួយភ្ជួរស្រែ ខណៈមានភ្លៀងលាយផ្គររន្ទះហើយក៏ត្រូវរន្ទះបាញ់ចំក្មេងទាំំងពីរបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សពទាំងពីរសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print