សមត្ថកិច្ចខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបាន ករណីជួញដូរអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ-ខេត្តកណ្តាល៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសីហនុធ្វើការបង្ក្រាបករណីជួញដូរអាវុធដោយគ្មានការអនុញ្ញាតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចមក បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅវេលាម៉ោង៩ៈ១០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យដែលស្ថិតនៅក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះយិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម
ខេត្ដកណ្ដាល។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន
អាវុធចំនួន៣ដើមគឺ៖
១.អាវុធខ្លីម៉ាកGlook19លេខBPRV205
២.អាវុធខ្លីម៉ាកGlook លេខEVO403
៣.អាវុធវែងម៉ាក CZ SCORPION EVO3A1
៣.បំពង់ខ្ទប់សំឡេងចំនួន១០
៤ គ្រាប់កាំភ្លើងខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់
៥.បង់ចំនួន០៦ (ខ្លីចំនួន០៤ វែងចំនួន០២
៦.សំភារ:ជួសជុលអាវុធមួយចំនួន

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print