មនុស្សប្រុសស្រី០៩នាក់ត្រូវនគរបាលឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

បាត់ដំបង៖ មនុស្សប្រុសស្រី០៩នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក)។

សមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបនេះកាលពី វេលាម៉ោង១៦និង០០នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេង ចំនួន ០៩ នាក់ ក្នុងនោះស្រីចំនួន០៥នាក់ រួមជាមួយវត្ថុតាងចាប់យកមានដូចជា ,គ្រាប់ខ្លាឃ្លោក ,ក្រដាសប៉ាយខ្លាឃ្លោក ,កំរាល ,និងប្រាក់រៀលមួយចំនួន ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនអ្នកប្រព្រឹត្តត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរ បន្ទាប់មកក៏បានធ្វេីការអប់រំដោយមានកិច្ចសន្យាឈប់ប្រព្រឹត្តរួចអនុញ្ញាតឱ្យត្រលឡប់ទៅផ្ទះវិញរៀងៗខ្លួនផងដែរ៕ដោយ៖ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print