ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៦៦នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៣ករណីទូទាំងប្រទេស នៅថ្ងៃទី២១ ខែមិថុនានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៦នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់មនុស្ស ៣១នាក់ ,ដឹកជញ្ជូនរក្សាទុក ៤ករណី ឃាត់មនុស្ស ៥នាក់ ,ប្រើប្រាស់ ១០ករណី ឃាត់មនុស្ស ៣០នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១២៦៤,៥០ក្រាម និង១៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មេីនិង០,៦៥ក្រាម ។
លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យកIce ៨៨១,៧៦ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤៤,១៥ក្រាម និងWy ០,៦៥ក្រាម។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៩កញ្ចប់តូច។
៤ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦កញ្ចប់តូច។
៥ / កណ្តាល៖ រក្សាទុក ២ករណី ចាប់ ៣នាក់ ចាប់យកIce ៥,៦៨ក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ និងអនុវត្តដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២,៥៥ក្រាម។
៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១,០៨ក្រាម។
៨ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
១០ / ស្វាយរៀង៖ ជួញដូរ ២រណី ឃាត់ ៦នាក់ ចាប់យកIce ១២កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៦១,៧០ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៥៧,៥៨ក្រាម ៕ដោយ៖សហការី
រូបភាព៖ឯកសារ