កម្លាំង​ចម្រុះ​ ចុះល្បាតដល់តំបន់ព្រែកបាឡតទាល់ប្រទះឃើញបទល្មើសនេសាទមួយកន្លែង ក្នុងតំបន់អភិរក្ស

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការបាឡតក្នុងតំបន់រ៉ាមសារទន្លេឆ្មារ បានសហការជាមួយទីបញ្ជាការស្រាលនៃកងរាជអាវុធហត្ថខេត្ត ចុះល្បាតដល់តំបន់ព្រែកបាឡតទាល់ប្រទះឃើញបទល្មើសនេសាទមួយកន្លែង ក្នុងតំបន់អភិរក្ស។

យោងតាម​របាយការណ៍​របស់​មន្ទីរបរិស្ថានខេត្តកំពង់ធំ បានឱ្យដឹងថា​ កម្លាំងសហការបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដូចជា របាំងសាច់អួនបានចំនួន៦របាំង ស្មើនឹងប្រវែងចំនួន៣៨០ម៉ែត្រ ឡុកសាច់អួនចំនួន៨ឡុក លូសាច់អួនចំនួន៦លូ បង្គោលឈើចំនួន៣០០ដើម និងត្រីចម្រុះចំនួន១៥គីឡូក្រាម ចូលទន្លេវិញ។

គួររម្លឹកថា​ កាលពីពេលថ្មីៗនេះ​ មន្ត្រីឧទ្យានុរក្សស្នាក់ការបាឡត ចុះល្បាតដល់តំបន់ខ្វែងក្របី ប្រទះឃើញបទល្មើសនេសាទមួយកន្លែង ក្នុងតំបន់រ៉ាមសារទន្លេឆ្មារ។ កម្លាំងឧទ្យានុរក្សបានកាប់បំផ្លាញចោលនៅនឹងកន្លែង ដូចជា របាំងស្បៃមុងចំនួន ៣របាំង ស្មើនឹងប្រវែងសរុបចំនួន៣១០ម៉ែត្រ ឡុកស្បៃមុងចំនួន៥ឡុក លូស្បៃមុងចំនួន៥លូ បង្គោលឈើចំនួន២៥០ដើម និងលែងត្រីចំរុះចំនួន៥គីឡូក្រាមចូលក្នុងទន្លេធម្មជាតិវិញផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print