អាមេរិក៖ យន្តហោះបានចុះជ្រុលហួសផ្លូវទៅប៉ះចំបង្គោលទំនាក់ទំនងបណ្តាលឱ្យឆាបឆេះ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានលេខ MD80 បានចុះជ្រុលហួសផ្លូវពេលចុះចត ហើយប៉ះចំបង្គោលទំនាក់ទំនងបណ្តាលឱ្យឆាបឆេះនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

ករណីគ្រោះថ្នាក់ខាងលើកើតឡើងនៅល្ងាចថ្ងៃទី ២១ខែមិថុនា (ពេលវេលាអាមេរិក) ខណៈដែលយន្តហោះ MD80 របស់ក្រុមហ៊ុនអាកាសចរណ៍ Red Air ជួបបញ្ហាពេលចុះចត ក៏ជ្រុលផុតផ្លូវបណ្តាលឱ្យបុកចំអគារនិងបង្គោលនៃទីបញ្ជាការហោះហើរនិងទំនាក់ទំនង ហើយក៏ឆាបឆេះឡើង។
ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីពន្លត់ភ្លើង។ ក្នុងពេលគ្រោះថ្នាក់កើតឡើងនេះ នៅលើយន្តហោះមានអ្នកដំណើរ១២៦នាក់ ប៉ុន្តែត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ដោយគ្រាន់តែរបួសស្រាល៤នាក់ប៉ុណ្ណោះ ។
មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ខាងលើកំពុងតែស្រាវជ្រាវ ប៉ុន្តែតាមការសន្និដ្ឋានជាបឋម មូលហេតុគឺដោយសារតែអាកាសធាតុមិនអំណោយផលពេលចុះចត៕ ដោយធីរីណា

...

រូប​ថត​ :​ CBS News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print