អគ្គស្នងការនគរបាលជាតិកម្ពុជា ចាត់បញ្ជូនមន្រ្តីជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចូលរួមក្នុងកិច្ចប្រជុំ “មុនប្រតិបត្តិការចាប់ផ្តើមនៃប្រតិបត្តិការចុងក្រោយរបស់ LIONFISH នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម

ចែករំលែក៖

ទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម៖ ដោយមានចំណារ ឯកភាព ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ តំណាងអោយមន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា លោកវរសេនីយ៍ទោ ម៉ាក់  សេរីវឌ្ឍនៈ នាយរងការិយាល័យ  នៃមន្ទីរប្រឆាំងគ្រឿងញៀន និងជាមន្ត្រីទំនាក់ទំនងលើការងារគ្រឿងញៀន នៃនគរបាលអន្តរជាតិកម្ពុជា ត្រូវបាន លោកនាយកមន្ទីរ  និង លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ចាត់បញ្ជូនឲ្យចូលរួមក្នុងកិច្ចប្រជុំ “មុនប្រតិបត្តិការចាប់ផ្តើម នៃប្រតិបត្តិការចុងក្រោយរបស់ LIONFISH ចាប់ពីថ្ងៃទី២១-២៣ ខែមិថុនា ឆ្នាំ២០២២  ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សានៃប្រតិបត្តិការទ្វេរភាគី និងស្នើដំណោះស្រាយសម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសដែលចូលរួមជាង៥០ ទាំងក្នុងតំបន់អាស៊ី, អាមេរិកខាងត្បូង និងអាស៊ីបូព៌ា ធ្វើការផ្តោតសំខាន់លើការ ចរាចរគ្រឿងញៀនក្នុងតំបន់ និងជុំវិញពិភពលោក, បរិបទថ្មីនៃការដឹកជញ្ជូន  និងការវេចខ្ចប់-លាក់បង្កប់គ្រឿងញៀន និងការជួញដូរឆ្លងដែនតាមផ្លូវទឹក, ផ្លូវគោក និងផ្លូវអាកាស និងលើកកិច្ចពិភាក្សាស្វែងរកដំណោះស្រាយក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនខុសច្បាប់ តាមរយៈការចែករម្លែកព័ត៌មាន របស់កិច្ចប្រតិបត្តិការ  LIONFISH ។ 

ក្រោយបញ្ចប់បទបង្ហាញរបស់ លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនៈ នាយរងការិយាល័យ  នៃមន្ទីរប្រឆាំងគ្រឿងញៀន និងជាមន្ត្រីទំនាក់ទំនងលើការងារគ្រឿងញៀន នៃនគរបាលអន្តរជាតិកម្ពុជា មន្ត្រីការិយាល័យគ្រឿងញៀន របស់នគរបាលអន្តរជាតិ  (INTERPOL)  បានធ្វើការកោតសរសើរដល់មន្ត្រីប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការ LIONFISH កន្លងមក និងការចែករម្លែកពីបរិបទថ្មី, ការវេចខ្ចប់ និងការចរាចរថ្មី ដែលលេចរូបរាងនៅកម្ពុជា និងតំបន់អាស៊ី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print