ក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិពីជនបរទេសនៅសួនច្បារមាត់ទន្លេបានសម្រេចជាង១០មុឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់បានធ្វើដំណើរកម្សាន្តនៅតាមសួនច្បារមាត់ទន្លេ ត្រូវក្រុមចោរវាយប្លន់យកទ្រព្យសម្បត្តិបានសម្រេចអស់ប្រហែល១០មុឺនដុល្លារ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​៤និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​ចំណុច​សួន​ច្បារ​មាត់​ទន្លេ​ តាម​បណ្ដោយ​តិរវិថី​ព្រះ​ស៉ី​សុវត្ថិ​ កែង​ផ្លូវ​លេខ១៣៦​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ។

ជន​រងគ្រោះ​ជាបុរសជន​ជាតិ​ជប៉ុន​  មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយទេ មានវ័យជាង៣០ឆ្នាំ​ បានបាត់បង់ទ្រព្យសម្បត្តិរួមមាន៖ ខ្សែ​កពេជ្រ​០១ខ្សែ នាឡិកាមួយ ចិញ្ចៀន​ពេជ្រ​០១​វង់​ និង​លុយ​មួយ​ចំនួន​ ។ ជនរងគ្រោះបានប្រាប់ថា ខ្សែកមានតម្លែ​ជិត​៦ម៉ឺន​ដុល្លារ​ ឯនាឡិកាមាស​ដាំពេជ្រ​ ម៉ាក​Rolex តម្លៃ​ជាង​៤ម៉ឺនដុល្លារ​ ។

ក្រោយកើតហេតុ សមត្ថកិច្ច​មូលដ្ឋានបានឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ដែលជាអ្នកល្បួងជន​រងគ្រោះ​ទៅ​អង្គុយ​កន្លែង​ស្ងាត់ បន្ទាប់មកក៏មានបុរសមួយក្រុមចូលមកប្លន់ជនរងគ្រោះ ​។ បច្ចុប្បន្ន ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​កណ្តាល​ទី​១ ក្រែងចាប់ពួកនោះបាន ហើយបានទ្រព្យសម្បត្តិមកវិញ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print