ខេត្តមណ្ឌលគិរី៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោកស្រី វិន ស៊ីធូន ,លោក សាយ ម៉េងគីម ,លោក ឈឹម កាន និងលោក ជាក់ ម៉េងហ៊ាង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីម្សិលមិញនេះ បានអញ្ជើញចុះត្រួតពិនិត្យការអនុវត្តផ្ទាល់លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញលាយស្រា ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ពីថ្ងៃទី ២០-២៥ ខែ មិថុនា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម ១៥នាក់ (ស្រី ១០នាក់)។
វគ្គបណ្តុះបណ្តាលខាងលើគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ SwissContact បង្រៀនដោយគ្រូបង្គោលសហគ្រាស សហការជាមួយគ្រូបង្គោលមន្ទីរ នៃកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកាកម្មវិធីនេះត្រូវបានរៀបចំឡើង សម្រាប់បុគ្គលិកដែលមានជំនាញទាប និងកំពុងបម្រើកាងារនៅតាមអាជីវកម្ម ដើម្បីលើកកម្ពស់ជំនាញ និងពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាកម្មកាន់តែប្រសើរ៕
ដោយ៖សហការី