អភិបាលខេត្តតាកែវ អញ្ជើញប្រារព្ធពិធីខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២

ចែករំលែក៖

ខេត្ត​តាកែវ៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តតាកែវ​ បានឱ្យដឹងថា​​ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេតតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២នេះបានប្រារព្ធពិធីខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ដែលបានប្រារឰឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ដោយមានបងប្អូនអតីតយុទ្ធជនចំនួន ២០០គ្រួសារ។

លោក អ៊ូច ភា បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន។

ជាមួយគ្នានោះ​ លោកអភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រួមចំណែកធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន។ ហើយក្នុងឱកាសខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានអាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូនបងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផល ដាំ បន្លែ បង្ការ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះដែរ លោក ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន ២០០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print