រថយន្តទំនើប Ford Ranger ពន្លះរថយន្តទំនើប Range Rover បញ្ឆិតពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger មួយគ្រឿងដែលបើកបរដោយជនជាតិចិនក្នុងស្ថានភាពស្រវឹងស្រាបានធ្វើដំណើរក្នុងល្បឿនលឿនធ្វើឱ្យជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងទៀតដែលបើកបរដោយបុរសជនជាតិខ្មែរត្រូវចំបញ្ឆិតពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧៣ ត្រង់ចំណុចច្រកចូលបុប្ផារាជធានី ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន៣នាក់មានស្ថានភាពស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA- 5871 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយពេលមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S -6080 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ ធ្វើដំណើរស្របទិញគ្នានៅខាងមុខ បណ្ដាលឱ្យត្រូវចំបញ្ឆិតពីក្រោយពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ភ្លាមៗនោះជនជាតិចិនដែលបង្កហេតុមិនបានឈប់រថយន្តទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ជួយឃាត់ប្រគល់ឱ្យសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ។ បន្ទាប់មកខាងភាគីរថយន្តបង្កហេតុដែលបើកបរដោយជនជាតិចិនព្រមយករថយន្តរងគ្រោះទៅជួសជុលឱ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print