រថយន្តFUSO ប្រភេទរុឺម៉កសណ្ដោង បើកបុកឡំប្រតា និងរុញទៅបុករថយន្ត Prius ដែលកំពុងឈប់ស្តុប រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តFUSO ប្រភេទរុឺម៉កសណ្ដោង មិនប្រយ័ត្នបានជ្រុលទៅបុកឡំប្រឺតា និងរុញទៅបុករថយន្ត Prius មួយគ្រឿងទៀតដែលកំពុងឈប់ស្តុប នៅខាងមុខ បណ្ដាលឲ្យរងការខូចខាត និងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង០៩ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅក្បែរអតីតស្ពានដែលចំការដូង តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគឺ មានរថយន្តនិងម៉ូតូជាច្រើនដែលបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ ។ ខណៈនោះស្តុបក៏លោតពណ៌ក្រហម ដែលធ្វើឲ្យឡំប្រឺតាមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1HN-3110 និងរថយន្តម៉ាក Toyota Prius មួយគ្រឿងទៀត ពណ៌ផ្ទៃមេឃពាក់ស្លាកលេខភ្នំពេញ 2BC-2082 បានឈប់ស្តុបបន្តកន្ទុយគ្នា ស្រាប់តែមានរថយន្តម៉ាក FUSO ប្រភេទរុឺម៉កសណ្ដោង ពាក់ស្លាកលេខភ្នំពេញ 3A-8229 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា និងមិនប្រយ័ត្នបានបុកឡំប្រឺតាពីក្រោយ និងរុញមកបុករថយន្ត Toyota Prius បន្ថែមពីក្រោយទៀត បណ្ដាលឲ្យរងការខូចខាត តែក្នុងហេតុការណ៍នេះមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ។
មួយសន្ទុះក្រោយមក គេសង្កេតឃើញថាមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរជាខ្លាំង ទើបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងធ្វើការសម្របសម្រួលដល់ភាគីបង្ក និងភាគីរងគ្រោះ ។ ចុងក្រោយភាគីរថយន្តបង្កម៉ាក FUSO ប្រភេទរុឺម៉កសណ្ដោង បានព្រមសងថ្លៃខូចខាតឲ្យទៅភាគីរងគ្រោះ( រថយន្តToyota Prius និងឡំប្រឺតា)ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print