ធ្លាក់យន្តហោះ នៅរុស្ស៊ី ពេលចុះចត ស្លាប់និងរបួស ៩នាក់

ចែករំលែក៖

សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរុស្ស៊ីដែលបានឱ្យដឹងថា យន្តហោះដឹកទំនិញប្រភេទ Ilyushin Il-76 បានធ្លាក់ហើយឆេះពេលចុះចតក្នុងទីក្រុង Ryazan ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃទី២៤ខែមិថុនា ។ ពេលគ្រោះថ្នាក់មានមនុស្ស៩នាក់នៅលើយន្តហោះ ក្នុងនោះមាន៣នាក់ស្លាប់និង៦នាក់រងរបួស ។

ទីក្រុង Ryazan ស្ថិតនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីមូស្គូ។ ក្រៅពីអ្នកបាត់បង់ជីវិត មនុស្ស៦នាក់ផ្សេងទៀតក៏ត្រូវគេរាយការណ៍ថា បានទទួលរងរបួសផងដែរ ខណៈមានសេចក្តីរាយការណ៍បឋម គឺមានមនុស្សសរុប៩នាក់ធ្វើដំណើរលើយន្តហោះនោះ។ យន្តហោះដែលធ្លាក់នោះត្រូវបានអះអាងថា ជាយន្តហោះប្រភេទ Ilyushin-76 គឺមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរ
រុស្ស៉ីនៅឡើយទេ ថាតើវាជាយន្តហោះស៉ីវិលឬក៏យន្តហោះយោធា។
ពុំមានការរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់នៅលើដីផ្ទាល់ ឬក៏ការខូចខាតចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ដ្បិតយន្តហោះខាងលើហាក់បានធ្លាក់នៅទីវាលមួយកន្លែងក្បែរផ្លូវចុះចត។ ចំណែកគ្រោះអគ្គិភ័យត្រូវគ្រប់គ្រងបានយ៉ាងឆាប់រហ័ស បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យនិងរថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅដល់កន្លែងធ្លាក់យន្តហោះ៕ ដោយធីរីណា

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print