អឺរ៉ុប គឺជាអ្នកចាញ់បើបន្តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី

ចែករំលែក៖

ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីហុងគ្រី លោកViktor Orban បានបញ្ជាក់ថា ភាគីអឺរ៉ុបគឺជាអ្នកទទួលរងការខាតបង់ច្រើនបំផុតនៅក្នុងទណ្ឌកម្មដែលអឺរ៉ុបបានអនុម័តដាក់លើរុស្ស៊ី ។ ទីប្រឹក្សានាយករដ្ឋមន្ត្រីហុងគ្រី នៅថ្ងៃទី ២៣ខែមិថុនា បានបញ្ជាក់ថាសហគមន៍អឺរ៉ុបចាំបាច់ត្រូវតែបញ្ចប់រាល់គម្រោងដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីបើមិនចង់ឱ្យអឺរ៉ុបរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនោះ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Balazs Orban ដែលបានប្រកាសបន្ទាប់ពីកិច្ចប្រជុំប្រមុខដឹកនាំអឺរ៉ុបស្តីពីការផ្តល់តួនាទីជាបេក្ខភាពសមាជិកអឺរ៉ុបថា បើបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះ អឺរ៉ុបនឹងរងការខាតបង់កាន់តែច្រើន ។ លោកបន្តទៀតថា «ទីបំផុតអឺរ៉ុបគឺជាអ្នកបរាជ័យក្នុងសង្គ្រាមសេដ្ឋកិច្ចនោះ ។ យើងសូមស្នើបញ្ចប់រាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី»។
លោក Balazs Orban បានបញ្ជាក់ថា «អ្វីដែលអឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីកាន់តែច្រើន អឺរ៉ុបកាន់តែរងផលប៉ះពាល់កាន់តែខ្លាំង។ ចំណែករុស្ស៊ីវិញយ៉ាងណាដែរក្រោយទណ្ឌកម្មរបស់អឺរ៉ុប ? គឺពលរដ្ឋរុស្ស៊ីរស់នៅយ៉ាងល្អ យ៉ាងសុខស្រួល មិនឃើញរងផលប៉ះពាល់ណាមួយពីការដាក់ទណ្ឌកម្មនោះឡើយ»។
ទោះបីរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចក្តី ក៏វិស័យសេដ្ឋកិច្ចរុស្ស៊ីនៅតែដំណើរការល្អ មានកំណើនសេដ្ឋកិច្ចកើនឡើងទៀតផង ។ ជាមួយគ្នានេះដែរការលក់ប្រេងរបស់រុស្ស៊ីក៏បានកើនឡើងខ្ពស់ ដោយសារតែរុស្ស៊ីបានបង្វែងទិសដៅសេដ្ឋកិច្ចមកកាន់តំបន់អាស៊ី ក្នុងនោះមានចិន និងឥណ្ឌា ជាដើម៕ ដោយធីរីណា

...

រូប​ថត​ :​ ORIGO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print