រថយន្តដឹកកម្មករក្រឡាប់បណ្តាលឱ្យកម្មករ​២៧នាក់​រងរបួស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកកម្មករមួយគ្រឿងបានក្រឡាប់បណ្តាលឱ្យកម្មករ​កម្មការិនីចំនួន២៧នាក់​រងរបួសធ្ងន់និងស្រាល​ ក្នងនោះរងរបួសនោះធ្ងន់ចំនួន១១នាក់​ របួសស្រាលចំនួន១៦នាក់​ ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅចំណុចភូមិច្រកពូល ឃុំជម្ពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ នៅព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២២។

ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានឱ្យដឹងថា​ រថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿន ពេលមកដល់ចំណុចផ្លូវកោងក៏ក្រឡាប់តែម្តង​។ រថយន្តក្រឡាប់ម៉ាកហុីយ៉ាន់ដាយ​ ពណ៌ស ចំណុះ២តោនកន្លះពាក់ស្លាកលេខកំពង់ស្ពឺ ៣A-២៨១៦​ ដឹកកម្មករ​ កម្មការិនីចំនួន២៧នាក់៕

...

ដោយ៖ ស៊ុនហេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print