ក្រសួង​សាធារណការ​ បង្ហាញ​ពីស្លាក​សញ្ញា​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​ស្លាកសញ្ញា​ស្វែងយល់ច្បាប់ចរាចរណ៍​ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូបតំណាងខាងក្រោមនេះ?

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

ក្រសួង​បន្ថែម​ថា តើអ្នកមានដឹងទេថាស្លាកសញ្ញាដែលមានរាងមូល​ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?

ស្លាកសញ្ញាហាមចត (NO PARKING)៖ ស្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។

បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីឃើញមានស្លាកសញ្ញាខូចខាត ឬដួលរលំ ដើម្បីអាចឱ្យមន្រ្តីជំនាញអាចពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print