នគរបាលស្រុកបវេល​ បង្រ្កាបល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនមនុស្សចំនួន០៩នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​សរុប​ចំនួន​ ០៩នាក់​ ត្រូវ​បានកម្លាំងនគរបាល​ស្រុកបវេល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួន​បញ្ជូន​មកសាកសួរ​ ក្រោយ​ធ្វើ​ការ​បង្រ្កាប​ក្នុងករណីលេង​ល្បែងស៊ីសងខុសច្បាប់​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ បន្តថា​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិ​ការដ្ឋាននគរបាលស្រុកបវេល កាលពីថ្ងៃទី​២៤​ ខែមិថុនា​ម្សិលមិញនេះ​ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)​ចំនួន០១ករណី​ នៅចំណុចក្រុមទី១៨ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនបាននាក់ លែងល្បែងចំនួន០៩ នាក់និងដកហូតបាន៖
-ម៉ូតូចំនួន០៣គ្រឿង
-កម្រាលបាញ់អាប៉ោងចំនួន០១
-ចានបាញ់អាប៉ោងចំនួន០១
-គម្របចានអាប៉ោងចំនួន០១។

បច្ចុប្បន្ន​នគរបាលស្រុក​ កំពុងកសាងសំណុំ​រឿងបញ្ជូន មកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print