គួរបើកការស៊ើបអង្កេត ! ខណៈបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីបាត់ដំបងទៅប៉ៃលិន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីបាត់ដំបងទៅប៉ៃលិនទើបធ្វើអត្តឃាតសម្លាប់ខ្លួន ទុកជាការព្រមានថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ។ នេះបើយោងតាម facebook មួយមានឈ្មោះថា (គ្រួសារត្រកូល ស៊ាន)។ ក្នុងនោះបានសរសេរថា,
ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា និង ប្រពន្ធសម្លាញ់ ខ្ញុំហត់ហើយ ខ្ញុំចង់សម្រាកជា រៀងរហូតទៅ។ ទ្រព្យសម្បត្តិទាំងអស់សូម បែងចែកដូចតទៅៈ
I. ម៉ូតូ Dream 02 / និង ដីឡូ ២ឡូ ទុកចែកជូនប្រពន្ធខ្ញុំ។
2, ម៉ូតូ Wave ទុកចែកអាឡយ កូនចែវៀង
3. ដីស្រែ សូមជូនម៉ែយាយវិញចុះ
4. លុយបញ្ញើក្នុងកុងធនាគារ មាន 30លាន រៀល បែងចែកជា 3 ចំណែក :
— | ០លានរៀល ទុកចិញ្ចឹមម៉ែយាយ
— I ០លានរៀល ទុកចិញ្ចឹមពុកវ័ន្ត ចុះ ព្រោះ កន្លងមកខ្ញុំមិនទាន់បានសងគុណគាត់ទេ។
— I ០លានរៀលទៀត ទុកផ្គត់ផ្គង់ប្រពន្ធខ្ញុំ រៀនសូត្រឲ្យចប់។
5. លុយប្រាក់ខែក្នុងកុងធនាគារ នៅសល់ ទុកធ្វើបុណ្យសពខ្ញុំចុះ។

៦. កូនសូមទោសម៉ែខាន ដែលកូនមិនមានអ្វី តបស្នងសងគុណម៉ែវិញ។
សូមពុកម៉ែ បងប្អូន និងប្រពន្ធសម្លាញ់ កុំ យំសោកស្ដាយអី ខ្ញុំទៅបានសុខហើយ។ លាហើយអ្នកទាំងអស់គ្នា។

អត្តឃាតរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរ ទីតាំងបុគ្គលិកពីស្រុកកំណើតគេឲ្យទៅឆ្ងាយ ផ្ទះ។ ផ្ទះខ្ញុំ ប្រពន្ធខ្ញុំ ម្តាយឪពុកខ្ញុំ រួមទាំងខ្ញុំ មានទីតាំងនៅ បាត់ដំបង ជិត GS អន្លង់រុន ស្រាប់ ហេតុអ្វីផ្ទេរខ្ញុំទៅ GS ប៉ៃលិន ទាំង ដែលខ្ញុំមិនចង់ទៅ ។ សូមថ្នាក់ដឹកនាំគួរ ពិចារណាឡើងវិញ។
សូមបញ្ជាក់ថា, ចំពោះករណីនេះ មិនមែនជារឿងធម្មតាឡើយ មន្ត្រីនគរបាលយុត្តិធម៌ គួតែបើកការស៊ើបអង្កេត ស្រាវជ្រាវរកអោយឃើញមូលហេតុពិត ។

បើ facebook មួយឈ្មោះថា,(វង្ស ភ័ក្ត្រា) អាចជាភរិយាបានបង្ហោះថា, ប្ដីហត់ហើយបងសម្រាកទៅ😭😭😭ឡើងដំណែងបាន1ខែប្ដីក៏ចាកចោលអូន 😭😭😭អូនទទួលមិនបានទេ😓😓😓សូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ😭😭😭😭😭😭Sean Savoeung កើតជាតិក្រោយកើតជាគូរគ្នាទៀត🥰😍😘💗អូនស្រឡាញ់បងខ្លាំងណាស់😻😻25.06.2022បងចាកចោលអូនទៅ😓😭😭😭ទោះប្រាក់ខែប្រាំបួនរយឬមួយពាន់ដុល្លារក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែលបើធ្វើការមានសម្ពាធគ្មានក្ដីសុខ😭😭😭៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print