អ្វីទៅជា «ការចាប់ផ្តើមបច្ចេកវិទ្យា ឬ Tech Startup»?

ចែករំលែក៖

ភ្នំពេញ : សំណួរនេះ គឺជាអ្វីដែលគេបានសូរគ្នាជារឿយៗនាខណៈនេះ ប៉ុន្តែវាមិនមានចម្លើយណាមួយដែលងាយយល់ឡើយ។

«ការចាប់ផ្តើមបច្ចេកវិទ្យា ឬ Tech Startup» សំដៅដល់ក្រុមហ៊ុនណាមួយដែលកំពុងដំណើរការជាមួយគោលបំណងនៃការនាំយកមកនូវការធ្វើសេវាកម្មឬផលិតកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហា នៅកន្លែងណាដែលដំណោះស្រាយមិនបង្ហាញភាពច្បាស់លាស់ និងភាពជោគជ័យត្រូវបានធានា។

មួយក្នុងចំណោមការកំណត់ន័យលើការចាប់ផ្តើមបច្ចេកវិទ្យានេះ ដែលបានមកពីលោក Steve Blank ជាអ្នកនិពន្ធសៀវភៅ «StartUp – Owner’s manual» ។ គាត់បានកំណត់ថា វាគឺជាអង្គភាពមួយ ដែលរៀបចំឡើង ដើម្បីស្រាវជ្រាវ សម្រាប់ម៉ូឌែលធុរកិច្ចដែលអាចធ្វើឡើងវិញបាន និងមានស្ថេរភាព។

តាម Wikipedia បានកំណត់ន័យថា ការចាប់ផ្តើមនៃក្រុមហ៊ុន ឬ startup company (startup or start-up) គឺជាការបណ្តាក់ទុកនៃសហគ្រិនមួយ ដែលជាប្រភេទធុរកិច្ចដែលទើបនឹងកើត និងរីកចម្រើនយ៉ាងឆាប់រហ័សដែលមានគោលបំណងបំពេញតម្រូវការទីផ្សារដោយបង្កើតម៉ូឌែលធុរកិច្ចដែលអាចសម្រេចបានជុំវិញផលិតកម្ម សេវាកម្ម ដំណើរការ ឬវេទិកាប្រកបដោយភាពច្នៃប្រឌិត។ ការចាប់ផ្ដើមអាជីវកម្មជាធម្មតាគឺជាក្រុមហ៊ុនដែលត្រូវបានរចនាឡើងដើម្បីអភិវឌ្ឍ និងធ្វើឱ្យមានសុពលភាពគំរូអាជីវកម្មដែលអាចធ្វើមាត្រដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។ ការចាប់ផ្តើមអាជីវកម្មមានអត្រាបរាជ័យខ្ពស់ ប៉ុន្តែជោគជ័យភាគតិចរួមមានក្រុមហ៊ុនដែលបានក្លាយជាក្រុមហ៊ុនធំ និងមានឥទ្ធិពល។

អ្វីទៅជា «ការចាប់ផ្តើមឌីជីថល ឬ Digital Startup»?

ការធ្វើបរិវត្តន៍កម្ម នៅក្នុងបច្ចេកវិទ្យាចល័តនិងអ៉ីនធឺណិត បានបើកទ្វា សម្រាប់ការចាប់ផ្តើមឌីជីថល។ បើសិនជាអ្នកមានគំនិតដ៏អស្ចារ្យ ធ្វើការផ្លាស់ប្តូរវាទៅជាកម្មវិធីបច្ចេកវិទ្យាចល័ត ឬ Mobile Apps ឬវ៉េបសាយ អ្នកនឹងក្លាយជា «ការចាប់ផ្តើមឌីជីថល ឬ Digital Startup»។ ការចាប់ផ្តើមឌីជីថលជាច្រើន បានដើរតួជាអ្នកសម្របសម្រួលរវាងភាគីពីរ ឬជួយកាន់កាប់សម្រាប់សេវាកម្មមួយចំនួន។ វាមានលក្ខណៈងាយស្រួល ដើម្បីចាប់ផ្តើមការចាប់ផ្តើមឌីជីថល ដូច្នេះហើយវាតម្រូវឲ្យមានហរដ្ឋារចនាសម្ព័ន្ធតិចជាងនិងទុនវិនិយោគជាអប្បបរមា បើប្រៀបធៀបទៅនឹងរាល់ធុរកិច្ចបែបប្រពៃណីដទៃទៀត៕

...

ដោយ: លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print