ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបបារាំង Lille សម្រាប់ខ្សែការពារ Sven Botman របស់ហូឡង់អាយុក្រោម២១ឆ្នាំ។
ក្រុមរបស់លោក Eddie Howe បានព្យាយាមចុះហត្ថលេខាយកកីឡាករវ័យ២២ឆ្នាំរូបនេះក្នុងខែមករា ហើយប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិប AC Milan។ការផ្ទេរខ្សែការពារកណ្តាលសម្រាប់តម្លៃខ្លួនដែលគេជឿថា មានប្រហែល៣០លានផោនមានន័យថា លោក Howe បានជ្រើសរើសត្រឹមត្រូវនៅទូទាំងតំបន់ការពាររបស់គាត់ចាប់តាំងពីចូលកាន់តំណែងកាលពីខែវិច្ឆិកាឆ្នាំមុន។កាលពីខែមករា គាត់បានចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់អង់គ្លេស Kieran Trippier និងខ្សែការពារកណ្តាល Dan Burn របស់ក្រុម Brighton ។ខ្សែការពារស្លាបឆ្វេង Matt Targett ក៏បានមកដល់ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Aston Villa ផងដែរ ជាមួយនឹងការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍។អ្នកចាំទីសញ្ជាតិអង់គ្លេស Nick Pope បានចូលរួមជាមួយ Newcastle ពីក្រុម Burnley កាលពីដើមសប្តាហ៍នេះ។កាលពីខែមេសាលោក Howe បាននិយាយថា នឹងមិនមែនជា “បដិវត្តន៍ដែលមនុស្សគ្រប់គ្នាគិតថាវានឹងមាន” នៅក្លិបនៅរដូវក្តៅនេះទេ។
គួរបញ្ជាក់ថា ការកាន់កាប់ក្លិប Newcastle ដែលគាំទ្រដោយអ្នកជំនួញជនជាតិអារ៉ាប៊ីសាអ៊ូឌីតក្នុងខែតុលា ឆ្នាំ២០២១ បានធ្វើឱ្យពួកគេក្លាយជាក្លិបមួយក្នុងចំណោមក្លិបដែលមានបំផុតនៅលើពិភពលោក ៕ (រូបភាព ៖ BBC Sport)