លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ​ ស្រាវជ្រាវ​ករណី​នៅ​ភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយដែក​ បន្ទាប់​ពី​មាន​សំណូមពរ​ពី​ពលរដ្ឋ​

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​ ៖​ «​នៅ​ភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខ្ញុំ​ឃើញ​មាន​តាប​ប៊ីយែរ​មួយ​កន្លែង​ បង្ក​ឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ។​

​អាស្រ័យ​ដូចនេះ​ សូម​ថ្នាក់លើ​ជួយ​មើល​កូនចៅ​ផង​ ដើរ​ល្បាត​រហូត​តែ​មើល​មិនឃើញ​ ។​ ខ្ញុំ​អាណិត​ក្មេងៗ​មួយ​ចំនួន​នៅ​ក្បែរ​ហ្នឹង​ មិន​គិត​ខំរៀន​សូត្រ​គិតតែ​បុក​ប៊ីយែរ​ អនាគត​ទៅ​ជា​យ៉ាងណា​?​ ខ្ញុំ​មិន​បន្ទោស​អាជ្ញាធរ​ទាំងស្រុង​នោះ​ទេ​ អាណាព្យាបាល​ ឬ​ឪពុក​ម្តាយ​តំបន់​នោះ​ក៏​មិនសូវ​ខ្វល់​ពី​កូនចៅ​ទេ​ ។​ ឆ្នោត​ បៀរ​ បុក​ប៊ីយែរ​ ជល់​មាន់​ មាន​សព្វគ្រប់​ភូមិ​នេះ​»​។​ 

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ​ ស្រាវជ្រាវ​ករណី​ខាងលើ​ ។​ 

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​សៅរ៍​ ១១​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៨​និង​៣៥​នាទី​ លោក​អធិការ​បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក​ ចុះ​ទៅ​ដល់ទី​តាំង​ផ្ទះ​ឈ្មោះ​ វ៉ា​ន់​ សុ​កាយ​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ពិតជា​មាន​តាប​បុក​ប៊ីយែរ​ប្រាកដ​មែន​ តែ​ពុំ​មានការ​លេងល្បែង​ស៊ីសង​ ឆ្នោត​ បៀរ​ និង​ជល់​មាន់​ នោះ​ឡើយ​ ។​ 

​ចំពោះ​ម្ចាស់​ទីតាំង​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក​ បាន​ធ្វើការ​អប់រំ​ ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​ហាម​ដាច់ខាត​មិន​អោយ​សិស្សសាលា​ និង​ក្មេងៗ​ ចូល​លេង​បុក​ប៊ីយែរ​ រួម​ទាំង​ផ្តល់​ទីតាំង​លេងល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ។​ អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print