ខេត្តប៉ៃលិន÷បើតាមប្រភពព័ត៍មានពីមន្ត្រីជំនាញផ្នែកចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងបើកបរក្នុងទិស់ដៅពីជើងទៅក្បូង មកដល់មុខជាងកាត់សក់ស្រាប់តែរថយន្តនោះបានបត់ពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៥៩ ខណ:ពេលនោះបណ្ដាលឲ្យបុកម៉ូតូកំពុងបើកលឿន ស្របគ្នាមកពីក្រោយ មិនប្រុងប្រយ័ត្ត បណ្ដាលឲ្យអ្នកបើកម៉ូតូដួលរងរបួលធ្ងន់, .រថយន្តបម្រុងបត់ទៅផ្សារសាលាក្រៅ ។
តាមសមត្តកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹក
ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២
ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ និងខូចខាតម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង។
សមត្តកិច្ចនគរបាលជំនាញនៃអធិការស្រុកបានបន្តទៀតថា÷ជនរងគ្រោះឈ្មោះ យ៉ុន ទេព ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-5858 ( រងរបួសធ្ងន់បាក់ជើងខាងស្តាំ)។ អ្នកបើកបររថយន្តបង្កឈ្មោះ គឹម ណារឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិ ដូនឡ ឃុំសំក្រូច ស្រុកស្ទូង ខេត្តកំពង់ធំ បើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5538 (គ្មានរងរបួស)។
មូលហេតុគ្រោះថ្នាក់នេះមក
កត្តាមនុស្ស៖ បើកបរបត់ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន។
បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន, រីឯវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធី។ដោយ,ស សារ៉េត