ចាប់ខ្លួនជនល្មើសពេជ លង និងបក្ខពួកដែលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជាមួយបក្សពួក៥នាក់ខណៈជនរងគ្រោះកំពុងបណ្តើរម៉ូតូជាមួយសង្សារ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងនគរបាលស្រុកល្វាឯមធ្វើការឃាត់ខ្លួនបាន២នាក់ក្នុងនោះមានម្នាក់ឈ្មោះពេជ លង ក្រោយពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះដែលកំពុងបណ្តើរម៉ូតូដែលបែកកង់ជាមួយសង្សារបន្ទាប់ពីត្រឡប់មកពីដើរលេងវិញ។
ហេតុការណ៍ដែលកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យបាន២នាក់នេះគឺធ្វើឡើងនៅវេលាម៉ោង២២និង០០នាទីនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់កាលពីថ្ងៃចន្ទ​ ៦រោច​ ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ខែមិថុនា​ ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីទៀបភ្លីនៅចំណុចភូមិព្រែកល្វា​ ឃុំព្រែកតាកូវ​ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលបានឱ្យដឹងថាជនរងគ្រោះមានចំនួន០១នាក់ឈ្មោះ សែម​ ដេវីត​ ហៅ​ ក្លូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរអ្នករត់តុ​ មានទីលំនៅភូមិធ្លកអណ្តូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ។ ចំពោះម៉ូតូ០១គ្រឿង​ដែលជនរងគ្រោះបាត់បង់នោះម៉ាកហុងដាឌ្រីម​ សេ១២៥​ សេ៊រី​ឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ សៀមរាប​ 1AG-9216​ (រកឃេីញរួចបានប្រគល់ឱ្យជនរងគ្រោះវិញ)។
មន្ត្រីនគរបាលបានឱ្យដឹងបន្តថា ក្រុមជនសង្ស័យ​មានគ្នាចំនួន​៥នាក់​ ក្នុងនោះឃាត់ខ្លួនបាន២នាក់រួមមាន
១-ឈ្មោះ ម៉ឺន សាម៉ី ហៅ ម៉ី ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួននៅថ្ងៃទី២៦.០៦.២០២២ម៉ោង២២ៈ០០នាទី)
២.ឈ្មោះ​ សឿន​ ផាន​ ហៅ​ ពេជ្រលង​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ភូមិ​ លេី​ ឃុំ​ស្វាយជ្រំ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្ដាល​ (គេចខ្លួន​)។ ៣-ឈ្មោះ ខា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(គេចខ្លួន),
៤.ឈ្មោះ តាន់ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(គេចខ្លួន), ៥.ឈ្មោះ ពីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំ អរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល(គេចខ្លួន)។
កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ៖​
១-​ម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ សេ១២៥​ សេ៊រី​ឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ សៀមរាប​ 1AG-9216​ (ជារបស់ជនរងគ្រោះ)​
២-ម៉ូតូ​០១គ្រឿង​ ម៉ាកហុងដា​ឌ្រីម​ សេ១២៥​ សេ៊រី​ឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GA-1409 (ជារបស់ជនសង្ស័យ)។
​ ជនរងគ្រោះបានមកស្នាក់នៅធ្វេីការនៅហាងយីហោ​នគរមាស​ នៅភូមិព្រែកល្វា​ ឃុំព្រែកតាកូវ​ ។ នៅថ្ងៃទី២០.០៦.២០២២​ វេលាម៉ោង​១​រំលងអធ្រាត្រ​ ជនរងគ្រោះ​បានចេញពីធ្វេីការជិះម៉ូតូជាមួយសង្សាររបស់ខ្លួនទៅដេីរលេងនៅស្ទឹងមានជ័យ​ រាជធានី​ភ្នំពេញ​ លុះដល់ម៉ោង​ប្រហែល​៣​ទៀបភ្លឺថ្ងៃដដែល​ ជនរងគ្រោះ​និងសង្សារ​បានជិះម៉ូតូឆ្លងទូកដអរិយក្សត្រត្រឡប់មកហាងកន្លែងធ្វេីការវិញ​ លុះពេលជនរងគ្រោះជិះមកហួសវត្តស្វាយជ្រំ​ ឃុំស្វាយជ្រំ​ បានបន្តិច​កង់ម៉ូតូក៏ធ្លាយ​ ជនរងគ្រោះ​និងសង្សារក៏នាំគ្នាបណ្ដេីរម៉ូតូ​ រហូតដល់ម៉ោង​ ៣:៣០នាទី​ទៀបភ្លឺ ពេលជនរងគ្រោះ​បណ្ដេីរម៉ូតូជិតដល់កន្លែងខ្លួនធ្វេីការចម្ងាយប្រហែល​៥០ម៉ែត្រ​​ ស្រាប់តែឃេីញជនសង្ស័យ​ចំនួន៥នាក់​ខាងលើ ជិះម៉ូតូចំនួន០២គ្រឿងមកហួសជនរងគ្រោះ​បានបន្តិចក៏បត់ម៉ូតូត្រឡប់ក្រោយវិញមកឈប់ម៉ូតូពីខាងមុខម៉ូតូជនរងគ្រោះ​ និងស្រែកថា​ អ្ហែង​ឈប់! ហេីយជនសង្ស័យឈ្មោះ ពីន កាន់ដាវ​បានចុះពីលេី
ម៉ូតូរត់ដេញកាប់ជនរងគ្រោះ​ ពេលនោះជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន ហេីយជនសង្ស័យទាំងនោះបានលេីកម៉ូតូជនរងគ្រោះ​ជិះយកទៅបាត់​ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង​ ហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ​ ស្វែងរក​ជនសង្ស័យ​ ។
​ លុះដល់ម៉ោង​ ១៣:០០នាទី​ ថ្ងៃដដែល​ ជនរងគ្រោះ​ បាន​ដេីរស្វែងរកម៉ូតូខ្លួន​ក៏ប្រទះឃេីញម៉ូតូខ្លួននៅរោងជួសជុលម៉ូតូនៅភូមិលេី​ ឃុំស្វាយជ្រំ​ ហេីយជនរងគ្រោះ​ក៏​សួរអ្នកជួសជុលម៉ូតូថា​ បងស្គាល់អ្នកយកម៉ូតូនេះមកប៉ះទេ​ ហេីយគាត់នៅឯណា​? អ្នកជួសជុលម៉ូតូបានប្រាប់ថា​ ស្គាល់​ វាឈ្មោះ​ ផាន​ ហៅ​ពេជ្រ លង​ រស់នៅភូមិលេី​ ឃុំ​ស្វាយជ្រំ​។ ពេលយកម៉ូតូមកប៉ះនោះឈ្មោះ ពេជ្រលងនិងឈ្មោះ ឃីម ហេីយអ្នកជួសជុលម៉ូតូក៏នាំជនរងគ្រោះទៅផ្ទះឈ្មោះ​ សឿន​ ផាន​ ស្របពេលនោះឈ្មោះ​ សឿន​ ផាន​ បានជិះម៉ូតូ០១គ្រឿង​ ម៉ាកហុងដា​ឌ្រីម​ សេ១២៥​ សេ៊រី​ឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GA-1409 ជាមួយឈ្មោះ ឃីម ជិះចេញ
បញ្ច្រាសម៉ូតូជនរងគ្រោះ​ ជនរងគ្រោះក៏ជិះម៉ូតូដេញតាមឈ្មោះ​ សឿន​ ផាន​ និងឈ្មោះ ខា ឃីម ហើយស្រែកថា​ចោរៗ​ លុះជនសង្ស័យទាំងពីរនាក់​ជិះដល់ក្រោមដេីមស្វាយនៅភូមិលេី​ ឃុំស្វាយជ្រំ ក៏ទុកម៉ូតូចោលនៅទីនោះរត់គេចខ្លួនបាត់​ទៅ។ រហូតមកដល់ថ្ងៃទី២៦.០៦.២០២២ វេលាម៉ោង២២ៈ០០នាទីកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឺន សាម៉ី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print