ខ្សែប្រយុទ្ធ Gabriel Jesus ត្រៀមនឹងចូលរួមជាមួយក្រុមកាំភ្លើងធំArsenal ពីក្លិបមេឃខៀវ Manchester City បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះនឹងផ្ទេរក្នុងតម្លៃខ្លួន៤៥លានផោនបន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរ។មិត្តរួមជាតិរបស់គាត់ Edu នាយកបច្ចេកទេសរបស់ក្លិប Arsenal និងគ្រូបង្វឹកលោក Mikel Arteta គឺជាកត្តាសំខាន់ដែល Jesus ទទួលយកសំណើដើម្បីផ្លាស់ទៅកីឡដ្ឋាន Emirates។ លោក Arteta ដឹងច្បាស់ថា Jesus ធ្លាប់បានធ្វើការជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ពេលគាត់នៅជាបុគ្គលិកបង្វឹកនៅ Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola។ការមកដល់របស់ Erling Haaland ពី Borussia Dortmund នៅ ManCity នឹងកំណត់ឱកាសរបស់ Jesus ក្នុងការលេងជាខ្សែប្រយុទ្ធកណ្តាលនៅរដូវកាលក្រោយ ដែលជាចុងក្រោយនៃកិច្ចសន្យារបស់គាត់ ហើយគាត់ត្រូវបានគេមើលឃើញថា សមនឹងមើលទៅកន្លែងផ្សេងទៀតបន្ទាប់ពីរយៈពេល៥កន្លះរដូវកាលនៅក្រុម Manchester City បន្ទាប់ពីចាកចេញពីក្លិប Palmeiras ក្នុងឆ្នាំ២០១៧។ក្រោមការដឹកនាំរបស់លោក Guardiola កីឡាករ Jesus បានលេងនៅជួរមុខចំនួន៣ ប៉ុន្តែពិបាកនឹងត្រូវបានគេជ្រើសរើសជាលេខ៩។ កាលពីរដូវកាលមុនគាត់បានស៊ុតបញ្ចូលទីបាន៨ដងក្នុងការបង្ហាញខ្លួន២៨ប្រកួតនៅ Premier League ។
កីឡាករវ័យ២៥ឆ្នាំដែលមាន៥៦ប្រកួតសម្រាប់ប្រេស៊ីលនឹងក្លាយជាកីឡាករទី៤របស់ Arsenal នៅរដូវក្តៅបន្ទាប់ពីការមកដល់របស់កីឡាករMarquinhos, Matt Turner និង Fábio Vieira ៕ (រូបភាព ៖ theguardian.com)