បុរសម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូរបស់ខ្លួនបត់ឆ្លងផ្លូវជាតិលេខ៨ ដោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរថយន្ត ទួរីស ដឹកអ្នកដំណើរគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង រងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ដោយឡែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និ៣០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា អ្នកបើកបររថយន្តដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ អឿ ពិសី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AC-8548 ជាអ្នកប្រភេទរថយន្ត ទួរីស ដឹកអ្នកដំណើរពីខេត្តព្រៃវែងឆ្ពោះទៅរាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សយ សុខា ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ធុនសេ១១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោ​យផ្លូវលំក្នុងទិសដៅពីត្បូងទៅជើង ហើយបានបើកបត់ឡើងផ្លូវជាតិលេខ៨ក្នុងគោលបំណងឆ្ពោះទៅទិសខាងកើត ខណៈកំពុងបត់ក៏ត្រូវរថយន្តទួរីសបើកមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកទៅលើផ្លូវធ្វើឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ខាងលើនេះបង្កឡើយដោយអ្នកបើកបរម៉ូតូបើកមិនគោរពសិទ្ធអទិភាព និងខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្ប​ន្ន​សាកសពជនរងគ្រោ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

d10a7ffa-f8b9-4ddd-b8ac-e174474825b5

f4c9bed5-a240-4d83-979d-e0c758131ca8

f60adb4d-cc4c-4bca-9c63-5719bc48f27f

f4fe16ce-1884-4621-874b-3ddaf24e0134

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print