ខេត្តព្រះសីហនុ៖ ដេីម្បីចាត់វិធានការ បង្ការ បញ្ឍប់ការប្រេីប្រាស់ធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា និងបារីអេឡិចត្រូនិច នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ កម្លាំងជំនាញខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ចំពោះម្ចាស់អាជីវកម្មនៅតាមបណ្ដាហាងនានា ក្នុងខេត្ត។
ជាក់ស្ដែងនៅថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានចុះផ្សព្វផ្សាយ និងចុះកិច្ចសន្យា ស្តីអំពីការចាត់វិធានការ បង្ការ បញ្ឍប់ការប្រេីប្រាស់ ការធ្វេីអាជីកម្ម និងការនាំចូលផលិតផលសុីហ្សា(SISHA)និងបារីអេឡិចត្រូនិច(E-Cigarette)។
ជាមួយគ្នានោះ នៅយប់ថ្ងៃអង្គារទី២៨ ខែមិថុនានេះដែរ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕
ដោយ៖សហការី