សង្ស័យប្រចណ្ឌប្តីជាមួយនារីខារ៉ាអូខេជាមួយគ្នាទើបសម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល : នារីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាគបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩:៤០នាទី
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
នៅចំណុចផ្ទះជួល បន្ទប់លេខH5 ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីអ្នកជិតខាងសង្ស័យក៏ទៅបើកទ្វារបន្ទប់ជួលស្រាប់តែឃើញនារីរូបនោះចងកនឹងក្រមាភ្ជាប់នឹងស្នួវាំងននធ្វើអំពីដែកអុីណុកស្លាប់បាត់ទៅហើយ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ដោយសារធ្វើអត្តឃាតនោះឈ្មោះ ព្រុំ រ៉ា ហៅ យ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពដដែលបានបន្តថា តាមការបំភ្លឺរបស់សាក្សីឈ្មោះ ឈន កញ្ចនា ភេទស្រី ដែលស្នាក់នៅបន្ទប់ជួលទល់មុខរបស់ជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីមានស្រ្តីម្នាក់ឈ្មោះចែអូន ដែលជាជាងអ៊ុតសក់នៅខាងមុខផ្លូវធំបាននិយាយថា ទៅជួយមើលអាយ៉ាដែលជាជនរងគ្រោះផងក្រែងវាឈឺ។ បន្ទាប់មកក៏មានការសង្ស័យព្រោះមិនឃើញជនរងគ្រោះចេញទៅធ្វើការដូចរាល់ម្តង ក៏បានដើរចេញពីបន្ទប់សំដៅទៅរកបន្ទប់ជនរងគ្រោះ ដោយគិតក្នុងចិត្តថាកូនហ្នឹងបើឈឺល្មមៗដើរចេញទៅធ្វើការហើយ តែនេះប្រហែលជាឈឺធ្ងន់ហើយមើលទៅទើបមិនឃើញចេញពីបន្ទប់សោះ ក៏លូកដៃទៅប៉ះទ្វារបន្ទប់ដោយពុំបានដាក់គន្លឹះពីខាងក្នុងទេ ក៏ក្រឡេកមើលទៅខាងកន្លែងដេកមិនឃើញជនរងគ្រោះ
ហើយក៏រុញទ្វារឱ្យបើកធំ ស្រាប់តែឃើញជនរងគ្រោះចងកនឹងក្រមាជាប់នឹងស្នួវាំងននធ្វើអំពីដែកអុីណុក ហើយក៏បានស្រែកយ៉ាងខ្លាំងហៅឱ្យគេជួយ ភ្លាមៗនោះអ្នកជិតក៏នាំគ្នាទៅមើលទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីកម្លាំងជំនាញនិងគ្រូពេទ្យ ចូលរួមពិនិត្យមកបានបញ្ជាក់ថា ស្ថានភាពសាកសព គឺធ្មេញខាំអណ្តាត មានខ្មៅជុំវិញក ក្រៅពីនេះពុំមានអ្វីគួរឱ្យកក់សម្គាល់ឡើយ គឺជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។
ពិនិត្យរួចសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print