ពស់ថ្លាន់១ក្បាលទម្ងន់ជាង១០គ.ក្រ.ត្រូវបានអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ប្រគល់ជូនមន្ត្រីអភិរក្សក្រសួងបរិស្ថានយកទៅលែង

ចែករំលែក៖

ភ្នំពេញ : ពស់ថ្លាន់មួយក្បាលមានទម្ងន់ប្រមាណជាង១០គីឡូក្រាមបានលូនចូលមកក្នុងមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរកកន្លែងជ្រកកោន ។
លោកស្រី កែកុស សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” បានឱ្យបុគ្គលិកចាប់យកមករក្សាទុកក្នុងទ្រុង ដើម្បីផ្ដល់សុវត្ថិភាពជៀសវាងវាលូនចាកចេញពីទីនេះហើយរងនូវការវាយណាមួយពីប្រជាពលរដ្ឋ ។
តំណាងអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” បានទំនាក់ទំនងជាបន្ទាន់ទៅកាន់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ដើម្បីឱ្យក្រុមការងារអភិរក្សយកទៅចិញ្ចឹមឬក៏លែងនៅតំបន់អភិរក្សរក្សាការពារ ។
ភ្លាមៗនោះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានធ្វើការជាបន្ទាន់ទៅកាន់ក្រុមការងារអភិរក្សសត្វព្រៃដើម្បីមកយកពស់ថ្លាន់មួយក្បាលនេះដែលលោកបញ្ជាក់ថាឱ្យយកទៅលែងនៅភ្នំតាម៉ៅ ។
សូមបញ្ជាក់ថា ពស់ថ្លាន់១ក្បាលនេះមានទម្ងន់ជាង១០គ.ក្រ. ត្រូវបានខាង អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ប្រគល់ជូនខាងមន្ត្រីអភិរក្សក្រសួងបរិស្ថានយកទៅលែងនោះ គឺបានលូនចូលអគារលេខ ១១១ ភូមិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីតាំងមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print