នៅពេលខាងមុខនេះ អាមេរិក នឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺអុតស្វា ប្រមាណ៣សែនដូសទៅកាន់តំបន់ឆ្លងរាលដាលខ្ពស់ ក្នុងនោះមាន ៥៣០០ដូសទៅកាន់ប្រទេសអេស្ប៉ាញនិងប្រទេសតំបន់អឺរ៉ុបដែលរងផលប៉ះពាល់។
រដ្ឋាភិបាលអាមេរិកក៏បានដំណើរការកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វានៅតាមបណ្តារដ្ឋដែរ ដោយផ្តល់អាទិភាពដល់តំបន់ដែលមានករណីឆ្លងខ្ពស់។
តាមគម្រោងដែលបានប្រកាសនៅថ្ងៃទី២៨ខែមិថុនាបានបញ្ជាក់ថា ក្នុងពេលប៉ុន្មានខែខាងមុខនេះ អាមេរិកនឹងបញ្ជូនវ៉ាក់សាំង Jynneos ចំនួន២៩៦ពាន់ដូស ទៅកាន់តំបន់ងាយស្រួលឆ្លង ។សកម្មភាពខាងលើនឹងជួយដល់ពលរដ្ឋប្រឈមហានិភ័យខ្ពស់ទទួលបានវ៉ាក់សាំងបង្ការជំងឺអុតស្វា។
ជាមួយគ្នានេះដែររដ្ឋាភិបាលអាមេរិកបានណែនាំដល់បណ្តារដ្ឋ
អាចបញ្ជាទិញវ៉ាក់សាំង ACAM2000 បង្ការជំងឺអុតស្វា របស់ក្រុមហ៊ុន Emergent BioSolutionsបាន។
បច្ចុប្បន្ន អាមេរិកមានករណីកើនជំងឺអុតស្វាចំនួន៣០៦នាក់ ។ អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) លោក Rochelle Walensky បានបញ្ជាក់ថា អាមេរិកនឹងបន្ថែមវ៉ាក់សាំង ដល់តំបន់ងាយរងគ្រោះដោយជំងឺអុតស្វា ៕ ដោយធីរីណា
រូបថត : AFP/TTXVN